SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងសាធារណការ និងស្ថាប័ន CFLP របស់ចិន ចុះ MOU ចំនួន៣ ដើម្បីជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្ម


ក្រសួងសាធារណការ និងស្ថាប័ន CFLP របស់ចិន ចុះ MOU ចំនួន៣ ដើម្បីជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្ម
A+ A-

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះអនុស្សរណៈយោគយល់(MoU) ជាមួយស្ថាប័ន China Federation of Logistics and Purchasing (CFLP) ចំនួន ៣ចំណុច ដើម្បីជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្ម។ ការចុះ MOU ចំនួន ៣ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានភស្តុភារកម្ម និង CFLP មានដូចជា៖ ១.ចែករំលែកព័ត៌មានរវាងស្ថាប័នទាំងពីរ, ២.កិច្ចសហការក្នុងការរៀបចំពិព័រណ៍ World International Freight Forwarding Alliance (WIFFA) Branch ប្រចាំឆ្នាំ និង៣.កិច្ចសហការក្នុងការកំណត់ និងការរៀបចំគម្រោងនានា។

ក្នុងពិព័រណ៍ពិភពលោកលើកទី១៩ នៃសហព័ន្ធបញ្ជូនទំនិញអន្តរជាតិ (WIFFA EXPO-2024) នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ បានអំពាវនាវដល់ក្រុមហ៊ុនចិនឱ្យមកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីជំរុញឱ្យកម្ពុជាក្លាយទៅជា Regional Hub។ ជាមួយគ្នានេះ ឯកឧត្តម ហេង ណន បានលើកឡើងថា កម្ពុជា មានឧត្តមភាពប្រៀបធៀប (Comparative Advantage) ដូចជា៖ ទីតាំងយុទ្ធសាស្រ្តនៅចំកណ្តាលតំបន់អាស៊ីអាគ្នេយ៍, ច្បាប់វិនិយោគដែលមានលក្ខណៈសេរីជាងគេក្នុងតំបន់, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងប្រទេស និងក្នុងតំបន់ ពិសេសនោះ កម្ពុជាមានរដ្ឋាភិបាលដែលគាំទ្រវិនិយោគិន។

រដ្ឋលេខាធិការក្រសួងសាធារណការ បានបន្តថា ឧត្តមភាពប្រៀបធៀបទាំងអស់នេះហើយ ទើបកម្ពុជា ជាទីតាំងល្អបំផុតសម្រាប់មជ្ឈមណ្ឌលដឹកជញ្ជូន និងមជ្ឈមណ្ឌលភស្តុភារកម្មនៅក្នុងតំបន់។ គួរបញ្ជាក់ថា ពិព័រណ៍ WIFFA EXPO-2024 រៀបចំឡើងដើម្បីជាថ្នាល (Platform) សម្រាប់ផ្តល់ឱកាសឱ្យក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទីក បានជួបពិភាក្សាគ្នា និងបង្កើតបណ្តាញធុរកិច្ចនៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ កម្មវិធីនេះ មានចំនួនអ្នកតាំងពិព័រណ៍ប្រមាណ ២ពាន់នាក់ និងអ្នកចូលរួម ៥ម៉ឹននាក់ រួមមាន៖ ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវគោក ផ្លូវសមុទ្រ ផ្លូវដែក ផ្លូវអាកាស និងកំពង់ផែ ប្រតិបត្តិករឃ្លាំង ប្រតិបត្តិករភស្តុភារកម្ម និងក្រុមហ៊ុននានាក្នុងវិស័យយានយន្ត ថាមពល និងធនាគារ មកពីបណ្តាប្រទេសនានាជាង ១០០ប្រទេស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី