2024-07-05
ទូច សូរិយា
2024-07-05
ទូច សូរិយា
ភ្នំពេញ៖ អង្គភាពគយនិងរដ្ឋាករ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាបនិងដុតកម្ទេចចោលទំនិញហាមឃាត់នាំចូលពីវៀតណាម និងថៃ ដែលជាបំណែកសាច់បង្កកចំនួន ២ករណី ស្មើនឹង ៤ ៣២៩គីឡូក្រាម កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី៣០ មិថុនា។
ករណីចំនួន២ ដែលអង្គភាពគយនិងរដ្ឋាករ នៃអគ្គនាយកដ្ឋានគយ ដុតកម្ទេចចោលនោះ រួមមាន៖ ទី១. ចុងស្លាបមាន់២២៥ គីឡូក្រាម ដែលត្រូវបានមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង បង្ក្រាបនិងដកហូតពីឈ្មួញដែលលួចលាក់បង្កប់ក្នុងទំនិញដទៃនាំចូលពីប្រទេសថៃ តាមផែស្ងួតដូង។
ចំពោះ ករណីទី២. មឹក ១ ២១០គីឡូក្រាម, ពោះវៀនជ្រូក ១ ៩៧០គីឡូក្រាម និងជើងមាន់ ៩២៤ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង និងមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីនគរបាល បង្ក្រាបបានតាមរយៈម៉ូតូសណ្តោងរ៉ឺម៉ក ៣ គ្រឿង លួចលាក់នាំចូលពីប្រទេសវៀតណាម តាមមាត់ច្រករបៀង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី