2023-11-03
ទូច សូរិយា
2023-11-03
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ ប្រកាសប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចូលបម្រើការក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួន ២៥០នាក់។ ការចុះឈ្មោះប្រលង គឺចាប់ពីថ្ងៃទី០១ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រឹមម៉ោង៥:00ល្ងាច។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី០១ ខែវិច្ឆិកានេះ ការជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់នេះ ដើម្បីបំពេញការងារក្នុងស្រុកចំនួន៨៦ នៃខេត្តចំនួន១៧។ ទន្ទឹមនឹងនេះ បេក្ខជនដែលប្រលងជាប់ជាស្ថាពរ នឹងត្រូវចុះកម្មសិក្សា និងតាំងស៊ប់ក្នុងប្រភេទក្របខ័ណ្ឌ ក ខ និងគ តាមកម្រិតសិក្សា។
ចំពោះលក្ខខណ្ឌ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ និងអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ លើសពីនេះ ផ្តល់អាទិភាពដល់បេក្ខជនដែលមានសញ្ញាបត្រជាន់ខ្ពស់ ជំនាញកសិកម្ម ស្រ្តីភេទ អ្នកមានបទពិសោធខាងកសិកម្ម និងអ្នកដែលរស់នៅក្នុងឃុំ ស្រុក ខេត្ត ដែលជ្រើសរើស។
បេក្ខជនអាចដាក់ពាក្យតាមរយៈ QR Code ឬ ចូលទៅកាន់គេហទំព័ររបស់ក្រសួង ហើយបេក្ខជនក៏អាចដាក់ពាក្យជាមួយមន្ទីរមុខងារសាធារណៈខេត្តដែលពាក់ព័ន្ធ។ ចំណែកមណ្ឌល និងកាលបរិច្ឆេទប្រលងក្រសួងនឹងជូនដំណឹងតាមក្រោយ៕
នាំមកជូនដោយ