SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ចិន ពិភាក្សាលើគម្រោងពង្រីកឧស្សាហកម្មសូត្រ និងវាយនភណ្ឌនៅកម្ពុជា


កម្ពុជា-ចិន ពិភាក្សាលើគម្រោងពង្រីកឧស្សាហកម្មសូត្រ និងវាយនភណ្ឌនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-17

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-17

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា-ចិន បានជួបពិភាក្សាអំពីលទ្ធភាពពង្រីកគម្រោងវិនិយោគពាក់ព័ន្ធនឹងឧស្សាហកម្មសូត្រ និងវាយនភណ្ឌនៅកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានបង្ហាញអំពីការយល់ដឹងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ដល់ក្រុមប្រតិភូរបស់លោក Zhang Guoqiang ប្រធានគណៈប្រតិភូសហភាពសូត្រអន្ដរជាតិ(ISU) និង Cathaya Group ផងដែរ។

តាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោក Zhang Guoqiang នឹងជួយឱ្យប្រទេសទាំងពីរបង្កើតទំនាក់ទំនងកាន់តែជិតស្និត ដើម្បីពង្រីកគម្រោងវិនិយោគ និងសកម្មភាពវិនិយោគរបស់ខ្លួនឱ្យកាន់តែរីកធំ និងគង់វង្ស។ ឯកឧត្តម សួន សុផល បានបញ្ជាក់អំពីកញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ជ្រកក្រោមរបបវិនិយោគនៃកម្ពុជា ដោយបានបង្កើតនូវក្របខ័ណ្ឌគតិយុត្តប្រកបដោយភាពបើកចំហ, មានតម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ និងធានាបាននូវភាពប្រកួតប្រជែងពេញលេញដោយសមភាព និងគ្មានការរើសអើង។

ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានបន្ថែមថា ភាគីចិន គួរតែពិនិត្យលទ្ធភាពរៀបចំកម្រងឧស្សាហកម្មនៅតាមបណ្តោយរបៀងឧស្សាហកម្មសម្រាប់ប្រើប្រាស់ជាថ្នាល ដើម្បីឱ្យក្រុមហ៊ុនវិនិយោគមកពីប្រទេសចិនអាចបណ្ដាក់ទុនវិនិយោគ ក៏ដូចជាផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី