2023-11-06
ទូច សូរិយា
2023-11-06
ទូច សូរិយា
ភ្នំពេញ៖ រមណីយដ្ឋានបឹងស្នោ ជាកន្លែងដ៏ទាក់ទាញភ្ញៀវទេសចរ ឱ្យមកអង្គុយលំហែ មើលថ្ងៃលិច និងទស្សនាហ្វូងបក្សីជាច្រើន នៅខេត្តឧត្តរមានជ័យ។ ជារៀងរាល់ឆ្នាំ បឹងនេះជាកន្លែងដ៏សំខាន់ក្នុងការរៀបចំពិធីបុណ្យអុំទូក ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា និងស្នាក់នៅកាន់តែច្រើន។
យោងតាមក្រសួងទេសចរណ៍ដែលបានចុះផ្សាយតាមទំព័រហ្វេសប៊ុករបស់ខ្លួន កាលទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រមណីយដ្ឋានបឹងស្នោនេះ មានទំហំ១៤០០ម៉ែត្រ x ៩១០,៩ម៉ែត្រ ដែលស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ បានជីកបឹងឱ្យជ្រៅ ដើម្បីរក្សាទឹកទុកនៅរដូវប្រាំង ហើយដាំដើមឈើព័ទ្ធជុំវិញបឹងឱ្យមានខ្យល់អាកាសបរិសុទ្ធ និងតុបតែងលម្អដាក់រូបចម្លាក់ជាច្រើនដូចជា ដំរី សេះ ហង្ស នាគ ក្ងោកជាដើម។
តាមប្រវត្តិរមណីយដ្ឋានបឹងស្នោ ប្រជាជននៅតំបន់នោះ និយាយតៗគ្នាថា កាលពីដើមឡើយបឹងនេះមានដើមស្នោដុះយ៉ាងច្រើនសន្ធឹកសន្ធាប់នៅផ្នែកខាងជើងនិងខាងកើត។ ម្យ៉ាងវិញទៀត នៅចំកណ្ដាលបឹងសម្បូរទៅដោយដើមកក់ ដើមភ្លង់ និងដើមឈូក អាចផ្ដល់ជម្រកដល់ពពួកមច្ឆា និងសត្វស្លាបជាច្រើនប្រភេទដូចជា ទោម ប្រវឹក កុកជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី