SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារ វីង និងធុរកិច្ចថ្មី«កត់លុយ» រួមគ្នាជាយុទ្ធសាស្រ្ត លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់យុវជនកម្ពុជា


ធនាគារ វីង និងធុរកិច្ចថ្មី«កត់លុយ» រួមគ្នាជាយុទ្ធសាស្រ្ត លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់យុវជនកម្ពុជា
ធនាគារ-ហិរញ្ញវត្ថុ

2024-10-18

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-10-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារវីង និងធុរកិច្ចថ្មី កត់លុយ បានចុះអនុស្សរណៈ (MOU) ដើម្បីចាប់ដៃគូជាយុទ្ធសាស្ត្ររួមគ្នា លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់យុវជនកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ។

ក្នុងពិធីចុះ MOU នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក ទិត្យ កំរង ដែលជាស្ថាបនិក និងនាយកប្រតិបត្តិនៃធុរកិច្ចថ្មី កត់លុយ បានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ធនាគារ វីង គឺជាជំហានដ៏សំខាន់មួយឆ្ពោះក្នុងការសម្រេចបាននូវបេសកកម្ម តភ្ជាប់គម្លាតរវាងបច្ចេកវិទ្យា និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ជាមួយគ្នានេះ លោក ទិត្យ កំរង បានបន្ថែមថា៖«យើងជឿជាក់ថា ការរួមបញ្ចូលកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតនេះ នឹងអាចផ្តល់នូវថ្នាលរួមដែលជំរុញឱ្យបុគ្គលនីមួយៗអាចសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹងខ្ពស់ផងដែរ»។

នាឱកាសនោះ លោក Tim Grintal នាយកផ្នែកទីផ្សារ នៃវីង បានបន្ថែមថា ចំណេះដឹងហិរញ្ញវត្ថុ មិនត្រឹមតែជំនាញមួយប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះមួយដែលផ្តល់នូវសិទ្ធអំណាចទៅដល់បុគ្គលគ្រប់ៗរូប ដើម្បីអាចសម្រេចចិត្តដ៏ត្រឹមត្រូវចំពោះផែនការហិរញ្ញវត្ថុនាថ្ងៃអនាគតផងដែរ។ លោកស្រី ហ៊ាន ឡូរីដា នាយករងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ក៏បានលើកឡើងដូច្នេះថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការប្តេជ្ញាចិត្ត ក្នុងការដាំដុះប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដែលមានភាពស្វាហាប់ និងរីកចម្រើនលឿនតាមរយៈការបង្កើតឱកាសថ្មីៗ សម្រាប់ធុរកិច្ចថ្មី និងអាជីវកម្មផ្សេងៗក្នុងការលូតលាស់។

សូមជម្រាបផងដែរថា កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី៤ ជាកម្មវិធីពន្លឿនអាជីវកម្ម ដែលផ្ដោតលើប្រធានបទបច្ចេកវិទ្យាហិរញ្ញវត្ថុជាចម្បង ដោយក្នុងនោះស្ថាប័នធំៗ ឬអ្នកដឹកនាំ នៃឧស្សាហកម្ម នឹងចែករំលែកអំពីបញ្ហាប្រឈមរបស់ខ្លួន ដើម្បីឱ្យធុរកិច្ចថ្មីស្វែងរក និងអភិវឌ្ឍន៍នូវសេវាកម្ម ឬផលិតផលណាមួយ ដែលអាចក្លាយជាដំណោះស្រាយ សម្រាប់បញ្ហាប្រឈមទាំងនោះ។ ធនាគារ វីង ក៏ជាអ្នកឧបត្ថម្ភធំនៃកម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី៤ នេះ និងធុរកិច្ចថ្មី កត់លុយ ជាអតីតបេក្ខជន និងទទួលបាននូវរង្វាន់ “Honorable Mention” ក្នុងកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៣កន្លងមកផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី