SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនម៉ាឡេស៊ី ចុះ MOU ជាមួយក្រុមហ៊ុនចំនួន២ របស់កម្ពុជា ដើម្បីលើកកម្ពស់ផលិតផលស្វាយចន្ទី និងស្វាយកែវរមៀត


ក្រុមហ៊ុនម៉ាឡេស៊ី ចុះ MOU ជាមួយក្រុមហ៊ុនចំនួន២ របស់កម្ពុជា ដើម្បីលើកកម្ពស់ផលិតផលស្វាយចន្ទី និងស្វាយកែវរមៀត
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-25

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-25

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD របស់ម៉ាឡេស៊ី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊នខ្មែរចំនួន២ រួមមាន ក្រុមហ៊ុនអ៊ែមភល អាហ្គ្រោប្រដាក់ ឯ.ក និង) ក្រុមហ៊ុនគីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ឯ.ក ដើម្បីពង្រឹង និងពង្រីកទីផ្សារអន្តរជាតិជូនក្រុមហ៊ុនស្វាយចន្ទី និងស្វាយកែវរមៀតកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

ការចុះ MOU នេះ ក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD ម៉ាឡេស៊ី នឹងបញ្ជាទិញស្វាយចន្ទីកែច្នៃពីក្រុមហ៊ុនអ៊ែមភល អាហ្គ្រោប្រដាក់ ឯ.ក និងស្វាយសម្ងួតពីក្រុមហ៊ុនគីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ឯ.ក ដើម្បីលើកកម្ពស់ផលិតផលស្វាយចន្ទី និងស្វាយកែវរមៀត, បង្កើតលក្ខខណ្ឌដល់អ្នកចែកចាយឱ្យមានសិទ្ធិផ្តាច់មុខក្នុងការធ្វើទីផ្សារ និងដាក់លក់ ក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រ៊ុយណេ។

ការចុះ MOU កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នេះ មានការចូលរួមពីលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សហព័ន្ធស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនស្វាយចន្ទី ក្រុមហ៊ុនស្វាយ ក្រុមហ៊ុនម៉ាឡេស៊ី និងអង្គការជាច្រើនរូប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី