2025-02-10
គិត បុប្ផា
2025-02-10
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន TRAVELPORT Official Partner - Cambodia បើកវគ្គបណ្តុះបណ្តាលជំនាញកក់សំបុត្រយន្តហោះ (Ticketing) តាមប្រព័ន្ធកក់សំបុត្រយន្តហោះ GALILEO Distribution System ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍ សមាគមឧស្សាហកម្មទេសចរណ៍ និងសិស្សនិស្សិត។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ វគ្គបណ្តុះបណ្តាលដែលធ្វើឡើង ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម និងការអភិវឌ្ឍសមត្ថភាព និងជំនាញថ្មីនេះ នឹងរៀបចំឡើង ៦វគ្គ រួមមាន៖ វគ្គទី១ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥, វគ្គទី២ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ មីនា, វគ្គទី៣ ថ្ងៃទី២១ មេសា ដល់ថ្ងៃទី២ ឧសភា, វគ្គទី៤ ថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែឧសភា, វគ្គទី៥ ថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមិថុនា និងវគ្គទី៦ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។
សាធារណជន ដែលអាចចូលរួមវគ្គបណ្តុះបណ្តាល គឺត្រូវមានចំណេះដឹងភាសាអង់គ្លេស និងអាចប្រើប្រាស់កុំព្យូទ័រកម្រិតមូលដ្ឋាន ដោយក្នុងនោះសិក្ខាកាម ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាលើជំនាញកក់សំបុត្រយន្តហោះតាមប្រព័ន្ធ GALILEO Distribution System។ សិក្ខាកាម ត្រូវបានកំណត់ចំនួន ១០នាក់ ក្នុង១វគ្គ ឱ្យសិក្សាវគ្គបណ្តុះបណ្តាល ស្ថិតនៅការិយាល័យក្រុមហ៊ុន TRAVELPORT Official Partner Cambodia បន្ទប់លេខ១២២ និង១២៣ នៃមជ្ឈមណ្ឌលភ្នំពេញ (Phnom Penh Center Block A)។
សាធារណជន អាចចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាល តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ឬតាមរយៈតេឡេក្រាម ០៧៨ ៨៩៩ ៩១៩ និងអាសយដ្ឋានគេហទំព័រ https://www.tptd.org ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី