SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អនុរដ្ឋលេខាធិការឧស្សាហកម្ម៖ គម្រោង E-READI ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាស៊ានក្នុងការជំរុញការផ្ទេរបច្ចេកវិទ្យា


អនុរដ្ឋលេខាធិការឧស្សាហកម្ម៖ គម្រោង E-READI ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាស៊ានក្នុងការជំរុញការផ្ទេរបច្ចេកវិទ្យា
A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន COSTI កម្ពុជា បានលើកឡើងថា ការគាំទ្ររបស់សហភាពអឺរ៉ុប តាមរយៈគម្រោង E-READI ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាស៊ានក្នុងការជំរុញការផ្ទេរបច្ចេកវិទ្យា ការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងការជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន។

ជាមួយគ្នានេះ ឯកឧត្ដម Sujiro Seam ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន បានបញ្ជាក់ការប្ដេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ចំពោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយលើកឡើងថា ASEAN TMH នឹងផ្ដល់ជាថ្នាលបច្ចេកវិទ្យារួមមួយសម្រាប់តម្រូវការ និងបំណងប្រាថ្នារបស់តំបន់។ តាមរយៈគម្រោង E-READI សហភាពអឺរ៉ុបបានគាំទ្រសិក្ខាសាលាជាច្រើនកន្លងមក ហើយសិក្ខាសាលាលើកទី៦នេះ ផ្តោតលើការរៀបចំបញ្ចប់ផែនការអនុវត្តសម្រាប់ ASEAN TMH ។

លោកស្រីបណ្ឌិត Elrade Rofaani តំណាងប្រធាន COSTI ឥណ្ឌូនេស៊ី បានលើកឡើងថា ASEAN TMH ត្រូវបានបង្កើតឡើងជាថ្នាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អនឡាញ ដើម្បីភ្ជាប់ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ ជាមួយស្ថាប័នឯកជនដែលផ្តោតលើនវានុវត្តន៍ ក្នុងគោលដៅបង្កើនផលសម្រាប់សង្គម និងសក្តានុពលពាណិជ្ជកម្ម នឹងរំពឹងថា ថ្នាលអនឡាញនេះ នឹងរួមចំណែកដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាក្នុងតំបន់ដែលចាំបាច់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការពង្រីកផលនៃនវានុវត្តន៍។

គួរបញ្ជាក់ថា គម្រោងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ត្រូវបានស្នើឡើងដំបូងដោយកម្ពុជា និងឥណ្ឌូនេស៊ីក្នុងឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអាស៊ាន COSTI គាំទ្រជាអាទិភាពប្រចាំឆ្នាំ២០២២ ២០២៣ និង ២០២៤។ គម្រោងនេះមានគោលដៅផ្សារភ្ជាប់អ្នកស្រាវជ្រាវ ជាមួយវិស័យឯកជន ស្ថាប័នរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ធុរកិច្ចបង្កើតថ្មី និងអ្នកវិនិយោគនៅទូទាំងតំបន់អាស៊ាន ដើម្បីលើកកម្ពស់ភាពជាដៃគូ បង្កើតការសហការ និងពន្លឿនការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាថ្មីៗ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី