SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតលើការដុតផាវ កាំជ្រួច និងលេងល្បែងស៊ីសង នាបុណ្យចូលឆ្នាំចិន-វៀតណាម


រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតលើការដុតផាវ កាំជ្រួច និងលេងល្បែងស៊ីសង នាបុណ្យចូលឆ្នាំចិន-វៀតណាម
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-18

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ហាមមិនឱ្យដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះ និងលេងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏ហាមមិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាតផងដែរ។ ដើម្បីជៀសវាងការបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ តាមសេចក្ដីណែនាំចុះថ្ងៃទី១៧មករា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ ក៏ស្នើឱ្យមន្ទីរអង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន គេហដ្ឋាន រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដោយប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី និងការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី និងហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។

សេចក្ដីណែនាំដដែល បានឱ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីកុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។ ចំពោះជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមការណែនាំខាងលើ បង្កឱ្យមានចលាចល ក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នឹងត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី