SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

NDRC របស់ចិន ប្តេជ្ញាជំរុញឱ្យក្រុមហ៊ុនចិនដែលវិនិយោគ «គម្រោងព្រែកជីកហ្វូណនតេជោ» អនុវត្តការងារឱ្យសម្រេចតាមផែនការ


NDRC របស់ចិន ប្តេជ្ញាជំរុញឱ្យក្រុមហ៊ុនចិនដែលវិនិយោគ «គម្រោងព្រែកជីកហ្វូណនតេជោ» អនុវត្តការងារឱ្យសម្រេចតាមផែនការ
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-11

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-11

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ គណៈកម្មាធិកាជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC) ប្តេជ្ញាជំរុញឱ្យក្រុមហ៊ុនចិនដែលវិនិយោគក្នុង «គម្រោងព្រែកជីកហ្វូណនតេជោ» អនុវត្តការងារឱ្យសម្រេចបានលទ្ធផលតាមកាលកំណត់ ឬមុនកាលកំណត់ (អំឡុងឆ្នាំ២០២៨) ដែលបានដាក់ចេញក្រោមការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបជាមួយឯកឧត្តម Zheng Shanjie ប្រធានក្រុមប្រឹក្សាភិបាល នៃNDRC និងឯកឧត្តម Wu Hao អគ្គលេខាធិការ នៃ NDRC ដើម្បីពិភាក្សាលើការងារអភិវឌ្ឍន៍គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជា។ ក្នុងជំនួបនេះ ភាគីពាក់ព័ន្ធ បានពិភាក្សាពីវឌ្ឍនភាពគម្រោងវិនិយោគមួយចំនួនដែលវិនិយោគិនចិន បានបណ្ដាក់ទុននៅកម្ពុជា ក្នុងទិសដៅធានាឱ្យគម្រោងការងារទាំងអស់អនុវត្តដោយជោគជ័យ ក្រោមការជំរុញពន្លឿននីតិវិធីការងាររវាងភាគីកម្ពុជា-ចិន ក្នុងគោលដៅឱ្យគម្រោងទាំងអស់សម្រេចបានឆាប់រហ័ស និងបម្រើប្រយោជន៍ជាតិកម្ពុជា។

ចិន បានវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា ដូចជាផ្លូវប្រវែងជាង ៣ពាន់គីឡូម៉ែត្រ និងស្ពានចំនួន១៦ ឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងទន្លេដទៃ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះ បានតភ្ជាប់សហគមន៍ សម្រួលពាណិជ្ជកម្ម ការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចសង្គម និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី