2025-03-22
គន ម៉េងហុង
2025-03-22
គន ម៉េងហុង
ភ្នំពេញ៖ សមាជិកសភាជប៉ុន នឹងជំរុញវិស័យឯកជន និងអ្នកវិនិយោគជប៉ុនឱ្យទៅកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែមក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃម្ហូបអាហារ រោងចក្រគ្រឿងបន្លាស់អេឡិចត្រូនិក វិស័យថាមពល វិស័យសាធារណការ និងដឹកជញ្ជូន និងសេវាកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ឺហ្គិម៉ូតុ សមាជិកសភា និងជាអគ្គនាយកការិយាល័យអន្តរជាតិ នៃគណបក្សនវានុវត្តន៍ជប៉ុន។
ជាមួយគ្នានេះ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជួបពិភាក្សា និងឯកឧត្តម ស៊ឺហ្គិម៉ូតុ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ជប៉ុន និងពង្រីកសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ។ ក្នុងជំនួបនេះ ប្រតិភូសមាជិកសភាជប៉ុន បានស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក៏ដូចជាវឌ្ឍនភាពការងារ នៃការរៀបចំពន្លាជាតិកម្ពុជា និងការចូលរួមរបស់កម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃផងដែរ។
លោក ស៊ីន សារ៉ាយ ក៏បានបញ្ចេញការគាំទ្រចំពោះគម្រោងរៀបចំឱ្យមានជាសារវីដេអូខ្លី ដើម្បីចូលរួមផ្សព្វផ្សាយអំពីព្រឹត្តិការពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ដើម្បីធានាឱ្យយុទ្ធនាការផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅបានឆាប់បំផុត ក្នុងទិសដៅជំរុញប្រជាជនជប៉ុន-ខ្មែរ និងភ្ញៀវអន្តរជាតិ ឱ្យចូលរួមគាំទ្រ និងទស្សនាពិព័រណ៍ពិភពលោក ២០២៥ ឱ្យបានច្រើនកុះករ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី