2025-11-08
ឃី ភារៈ
2025-11-08
ឃី ភារៈ
ភ្នំពេញ៖ ថ្ងៃនេះរោងម៉ាស៊ីនដៃគូជាមួយក្រសួងកសិកម្មចំនួន២៧ នឹងប្រមូលទិញស្រូវពីបងប្អូនកសិករនៅទូទាំងប្រទេសចំនួនប្រមាណ១៤០០០តោនបន្ថែមទៀត បន្ទាប់ពីបានប្រមូលទិញជិត១ម៉ឺនតោន នៅពីថ្ងៃទី៧ វិច្ឆិកា ម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម។
បន្ទាប់ពីបរិមាណស្រូវសើមជិត១ម៉ឺនតោន ត្រូវបានរោងម៉ាស៊ីន ដៃគូជាមួយក្រសួងកសិកម្ម សម្រុកប្រមូលទិញពីបងប្អូនកសិករនៅទូទាំងប្រទេសកាលពីថ្ងៃទី៧ វិច្ឆិកា ២០២៥ នេះ ក្រសួងកសិកម្ម អះអាងការប្រមូលទិញស្រូវពីប្រជាកសិករ រំពឹងទុកថានឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ ដែលជាខែប្រមូលផលធំក្នុងរដូវកាលនេះ លើផ្ទៃដីដាំដុះប្រហែល១,៥លានហិកតា ជាមួយនឹងបរិមាណផលចន្លោះពី៤-៥លានតោនស្រូវសើម។
ក្រសួងកសិកម្ម អះអាងទៀតថាប៉ុន្មានខែកន្លងមកនេះ តាមរយៈមន្ត្រីកសិកម្មឃុំនិងរោងម៉ាស៊ីនដៃគូទាំងអស់របស់ ក្រសួងកសិកម្មនិងសហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថាការប្រមូលទិញស្រូវពីបងប្អូនកសិករ នៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី