2024-03-13
SME News
2024-03-13
SME News
ភ្នំពេញ៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យទន្លេលើកទី៨ ដែលប្រារព្ធធ្វើនៅខេត្តសៀមរាប នឹងមកដល់ហើយ ពោលគឺចាប់ពីថ្ងៃទី១៦-១៧ មីនា ឆ្នាំ២០២៤ខាងមុខនេះ។ ប្រធានបទសម្រាប់បុណ្យទន្លេលើកនេះ គឺ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលមានវត្តមានសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមបើកកម្មវិធីជាផ្លូវការផងដែរ។
ពិធីបុណ្យទន្លេលើកទី៨ ដែលនឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តតាមដងទន្លេនៅកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គផងដែរ។
បើតាមតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១ មីនា ពិធីបុណ្យទន្លេលើកនេះ នឹងមានការតាំងពិព័រណ៌ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំងសកម្មភាពកម្សាន្តនានានៅតាមបណ្ដោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ។ បន្ថែមពីនេះ ក៏មានការសម្ដែងសិល្បៈ ការប្រគុំតន្រ្តីពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី