2026-06-05
ទូច សូរិយា
2026-06-05
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Toyota (Cambodia) បន្តពង្រឹងការផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ជាមួយសហគ្រាសធុនតូច និងមធ្យមក្នុង (SMEs) ស្រុក ជាពិសេសសិក្សាលទ្ធភាពប្រើប្រាស់គ្រឿងបន្លាស់ និងសម្ភារដែលផលិតដោយក្រុមហ៊ុនខ្មែរ។
ក្នុងជំនួប នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ តំណាងក្រុមហ៊ុន Toyota បានរាយការណ៍ថា ក្រុមហ៊ុនតូយូតាបានចាប់ផ្តើមផលិតរថយន្តម៉ូដែល Hilux និង Fortuner ក្រោមស្លាក Çផលិតនៅកម្ពុជាÈ ចាប់តាំងពីឆ្នាំ២០២៤ មក។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានបង្ហាញកំណើននៃការផលិតគួរឱ្យកត់សម្គាល់ពី ២៧ គ្រឿងក្នុងមួយខែ នៅពេលសម្ពោធរោងចក្រកាលពី២ឆ្នាំមុន រហូតដល់បច្ចុប្បន្ន ផលិតជាង ៤០០ គ្រឿងក្នុងមួយខែ។ ក្នុងនោះ បុគ្គលិករបស់ក្រុមហ៊ុនប្រមាណ ៧៧% គឺជាសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ទន្ទឹមនេះ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលក៏បានជួយបង្កើនភាពប្រកួតប្រជែងនៃរថយន្តតូយូតាដំឡើងនៅកម្ពុជា និងបានជំរុញកំណើនលក់របស់ក្រុមហ៊ុនផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រឹងការណែនាំដល់អតិថិជនអំពីសុវត្ថិភាព ការថែទាំរថយន្ត និងការប្រើប្រាស់មុខងារទំនើបៗ ដោយផលិតជាវីដេអូអប់រំខ្លីៗ និងបណ្តាញឌីជីថល ព្រមទាំងបន្តកិច្ចសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីពង្រឹងស្តង់ដារ និងគុណភាពក្នុងវិស័យយានយន្ត។ ក្នុងនោះ តំណាងក្រុមហ៊ុន Toyota បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការជាមួយសហគ្រាសក្នុងស្រុក ដៃគូផ្តល់សេវាកម្មនៅតាមបណ្តារាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍធនធានមនុស្ស និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃឧស្សាហកម្មយានយន្តនៅកម្ពុជា៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី