2025-06-01
ទូច សូរិយា
2025-06-01
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា-ឡាវ នឹងជំរុញទំនុកចិត្តទីផ្សារមូលបត្រ ពង្រឹងប្រសិទ្ធភាពនៃការធ្វើនិយ័តកម្ម និងដោះស្រាយតម្រូវការហិរញ្ញប្បទាននៃសេដ្ឋកិច្ច និងសហគមន៍។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំទ្វេភាគីលើកទី៣ រវាងនិយ័តករមូលបត្រកម្ពុជា និងគណៈកម្មការមូលបតឡាវ ឯកឧត្តម ស៊ូ សុជាតិ បានបន្តថា ដំណើររួមគ្នារវាថកម្ពុជា-ឡាវ ដែលចាប់ផ្តើមការផ្លាស់ប្តូរ ចំណេះដឹង និងបទពិសោធន៍បច្ចេកទេសនេះ គឺដើម្បីសម្រេចដល់ការផ្សារភ្ជាប់ទីផ្សារពិតប្រាកដ បង្ហាញឱ្យឃើញថាមិនមែនគ្រាន់តែសហការគ្នាប៉ុណ្ណោះទេ តែបានបង្កើតនូវដំណើរដ៏មានអត្ថន័យដោយការសម្រេចបានសមិទ្ធផលរួមគ្នា។
ជាមួយគ្នានេះ លោកស្រី Phengsy Phengmuong អគ្គលេខាធិការ នៃគណៈកម្មការមូលបត្រឡាវ (LSCO) បានលើកឡើងថា សមិទ្ធផលសំខាន់ៗជាច្រើនត្រូវបានបង្កើតឡើងក្រោមភាពជាដៃគូរវាងកម្ពុជា-ឡាវ រួមបញ្ចូលទាំង ការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរទាំងពីរ ជាពិសេសទៅលើការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍទីផ្សារមូលបត្រ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី