SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ទីម័រឡេស្តេ ដាក់ឱ្យប្រើថ្នាល verify.gov.tl របស់កម្ពុជា ផ្ទៀងផ្ទាត់បណ្ណបើកបរ និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីយានជំនិះ


ទីម័រឡេស្តេ ដាក់ឱ្យប្រើថ្នាល verify.gov.tl របស់កម្ពុជា ផ្ទៀងផ្ទាត់បណ្ណបើកបរ និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីយានជំនិះ
A+ A-

ភ្នំពេញ៖ ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃទីម័រឡេស្តេ សម្រេចដាក់ឱ្យប្រើថ្នាល verify.gov.tl ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបណ្ណបើកបរ និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីយានជំនិះដែលចេញដោយក្រសួងដឹកជញ្ជូន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពី កិច្ចប្រជុំពិភាក្សាទេ្វភាគីរវាង ក្រសួងប្រៃសណីយ៍របស់កម្ពុជា និងក្រសួងដឹកជញ្ជូនរបស់ ទីម័រឡេស្តេ។

ក្រសួងដឹកជញ្ជូន ទីម័រឡេស្តេ ក៏បាននិងកំពុងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សិក្សាបន្ថែមអំពីការដាក់ឱ្យប្រើថ្នាល verify.gov.tl ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ ដែលចេញដោយក្រសួងអប់រំ និងសញ្ញាបត្រឧត្តមសិក្សា និងចេញដោយក្រសួងអប់រំកម្រិតឧត្តមសិក្សា និងវិទ្យាសាស្ត្រ នៃទីម័រឡេស្តេផងដែរ។

ក្នុងសន្និបាតអន្តរជាតិ ស្ដីពីការទាញយកផលប្រយោជន៍ពីបរិវត្តកម្មឌីជីថល ដើម្បីពង្រឹងសេវាសាធារណៈ៖ ការជំរុញតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ដែលមានថ្នាក់ដឹកនាំ មកពីអូស្ត្រាលី ឥណ្ឌូណេស៊ី វៀតណាម និងដៃគូតំបន់ជាច្រើនទៀត ឯកឧត្តម កែវ សុទ្ធិ, ឯកឧត្តម ជាង វុត្ថា និង ឯកឧត្តម ចាន់ទី សុធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានធ្វើបទបង្ហាញអំពីដំណើរបរិវត្តកម្មឌីជីថលនៅកម្ពុជា និងថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh។

ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាលកម្ពុជា verify.gov.kh ជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលថ្មីរបស់ពិភពលោក ដែលស្ថាប័នអន្តរជាតិមួយចំនួន រួមមានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP), ធនាគារពិភពលោក (World Bank), មូលនិធិ Co-Develop, សម្ព័ន្ធភាពផលិតផលសាធារណៈឌីជីថល (Digital Public Goods Alliance) និងយុទ្ធនាការ 50-In-5។

យុទ្ធនាការ 50-In-5 នេះដែរ បានជំរុញឱ្យប្រទេសផ្សេងៗ ពិចារណាប្រើប្រាស់ថ្នាលនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាពការផ្តល់សេវាសាធារណៈដល់ធុរកិច្ច និងប្រជាពលរដ្ឋ ដែលធ្វើឱ្យថ្នាលរបស់កម្ពុជាមួយនេះ រឹតតែទទួលបានការចាប់អារម្មណ៍ពីបណ្ដាប្រទេសមួយចំនួនបន្ថែមទៀត ហើយ ក.ប.ទ. នឹងសហការជាមួយបណ្ដាប្រទេសទាំងនោះ ដើម្បីជួយដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov ជាបន្តបន្ទាប់ផងដែរ។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលផ្លូវការរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍន៍ដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្ដល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី