SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ត្រឹម១ខែ មូលនិធិគន្ធបុប្ឆា ទទួលបានថវិកាបរិច្ចាគជាង៣,៣លានដុល្លារ ពីយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់


ត្រឹម១ខែ មូលនិធិគន្ធបុប្ឆា ទទួលបានថវិកាបរិច្ចាគជាង៣,៣លានដុល្លារ ពីយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-02

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-02

ទូច សូរិយា

A+ A-

ភ្នំពេញ៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ២០២៤ របស់មូលនិធិគន្ធបុប្ឆាកម្ពុជា ដែលបានផ្តួចផ្តើម ឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ចប់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ទទួលបានថវិកាបរិច្ចាគសរុបជាង ៣,៣លានដុល្លារ ពីសប្បុរសជនចំនួនជាង ២៤ម៉ឺននាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»២០២៤ របស់មូលនិធិគន្ធបុប្ឆាកម្ពុជា នាថ្ងៃទី១ កក្កដា។

តាមសេចក្តីប្រកាសព័ត៌មានដែល បានឱ្យដឹងថា យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤នេះ បើធៀបនឹងយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ពីរលើកកន្លងមក គឺទទួលបានការចូលរួមកាន់តែច្រើនពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត និងក្រុមហ៊ុន-សហគ្រាស ដែលនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីរួមគ្នានាំក្តីសង្ឃឹមនិងភាពញញឹមដល់ទារកនិងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា ទោះបីជាយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤នេះ ត្រូវបិទបញ្ចប់មែន តែមូលនិធិគន្ធបុប្ផាកម្ពុជានៅតែបន្តបេសកកម្មកៀរគរ ការបរិច្ចាគជាប្រចាំ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយចំនួនប្រមាណ ១២ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមាណ ៤៣លានដុល្លារក្នុងមួយឆ្នាំៗ។ ការដែលមូលនិធិគន្ធបុប្ផាកម្ពុជានៅតែបន្តបេសកកម្មកៀរគរនេះ គឺដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការក្នុងបេសកកម្មផ្តល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះរាប់លានករណីក្នុងមួយឆ្នាំៗ ដែលប្រកបដោយគុណភាព, ឥតគិតថ្លៃ និងមិនមានការរើសអើង។

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់សប្បុរសជននានា ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស ឱ្យបន្តនូវវប្បធម៌ចែករំលែក ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំមកនូវក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា ទោះតិចក្តី ច្រើនក្តី ដើម្បីរក្សា និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី