2025-04-27
គិត បុប្ផា
2025-04-27
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចំនួន ១០នាក់ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលជំនាញកក់សំបុត្រយន្តហោះ (Ticketing) តាមប្រព័ន្ធកក់សំបុត្រយន្តហោះ (GALILEO Distribution System) វគ្គទី៤ ដោយឥតគិតថ្លៃ។
សេចក្តីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ ឱ្យដឹងថា វគ្គសិក្សានេះ ចាប់ផ្តើពីថ្ងៃទី១៩-៣០ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងនោះសាធារណជន ត្រូវមានចំណេះដឹងភាសាអង់គ្លេស និងអាចប្រើប្រាស់កុំព្យូទ័រកម្រិតមូលដ្ឋាន។ បេក្ខជន ត្រូវប្រឡងបញ្ចប់វគ្គ និងទទួលបានពិន្ទុចាប់ពី ៨០ពិន្ទុឡើងទៅ (ពិន្ទុអតិបរមា ១០០ពិន្ទុ) ហើយសិក្ខាកាម ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ នឹងទទួលបានវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាលើជំនាញកក់សំបុត្រយន្តហោះតាមប្រព័ន្ធ GALILEO Distribution System។
យុវជន សិស្ស និស្សិត និងអ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ ជាពិសេសជំនាញកក់សំបុត្រយន្តហោះ ដែលមានបំណងចូលរួមក្នុងក្នុងវគ្គបណ្តុះបណ្តាលខាងលើ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://tptd.org ដោយទីតាំងវគ្គបណ្តុះបណ្តាល ស្ថិតនៅការិយាល័យក្រុមហ៊ុន TRAVELPORT Official Partner៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី