2026-01-27
ទូច សូរិយា
2026-01-27
ទូច សូរិយា
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា បេ្តជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុភាពវិនិយោគកម្ពុជា ដល់ប្រជាជានអាម៉េរិកជាពិសេសនៅរដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីវិធានការណ៍គន្លឹះបន្ទាន់ និងរយៈមធ្យមដែលបានរៀបចំសម្រាប់ឆ្លើយតបនឹងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ ហើយក្រសួងទេសចរណ៍ ចាត់ទុកសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ាជាដៃគូសហការដ៏ល្អ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងការវិនិយោគវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចំរើន និងកើនឡើងបន្ថែមទៀត។
គូភាគីទាំងពីរ បានព្រមព្រៀងនឹងជួយជំរុញឱ្យមានការបង្កើតជា «មជ្ឈមណ្ឌលពាណិជ្ជកម្ម» នៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជានៅសហរដ្ឋអាម៉េរិក ព្រមទាំងប្រឹងប្រែងរួមគ្នាឱ្យមានជើងហោះហើរត្រង់រវាងរដ្ឋ Los Angeles ដែលមានសហគមន៍ខ្មែររស់នៅច្រើននាទីនោះ និងកម្ពុជា។ កម្ពុជា នឹងរំពឹងទទួលបានភ្ញៀវទេសចរអាម៉េរិកច្រើនថែមទៀត ជាមួយនឹងកំណើនវិនិយោគផ្ទាល់ពីសហរដ្ឋអាម៉េរិកផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី