SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រោងចក្រចិននៅកម្ពុជា មានចំនួនជាង១.២ពាន់រោងចក្រ និងមានទុនសរុបជាង៩ប៊ីលានដុល្លារ គិតត្រឹមខែតុលា ឆ្នាំ២០២៤


រោងចក្រចិននៅកម្ពុជា មានចំនួនជាង១.២ពាន់រោងចក្រ និងមានទុនសរុបជាង៩ប៊ីលានដុល្លារ គិតត្រឹមខែតុលា ឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គិតត្រឹមខែតុលា ឆ្នាំ២០២៤ រោងចក្រដែលមានប្រភពវិនិយោគពីប្រទេសចិននៅកម្ពុជា មានចំនួន១,២៧៣រោងចក្រ ដែលក្នុងនោះមានទំហំទុនវិនិយោគចំនួន ៩,០៨៦ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ៤៥,៤៩% នៃទុនវិនិយោគសរុបនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងជំនួបជាមួយឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា ការវិនិយោគ ដែលមានប្រភពទុនពីប្រទេសចិន ក្នុងវិស័យកម្មន្តសាល គឺឈរលំដាប់ទី១នៅកម្ពុជា ដែលវិស័យនេះនឹងបន្តនាំមុខសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគតផងដែរ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបន្ថែមថា ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន ពិតជាសំខាន់ណាស់ក្នុងការធ្វើឱ្យកម្ពុជាកំពុងត្រៀមចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ និងបង្កើនសមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញលក្ខខណ្ឌតម្រូវកាន់តែខ្ពស់របស់ទីផ្សារ។

នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី ក៏បានបញ្ជាក់ថា កម្ពុជា និងចិន គឺមានទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងយូរអង្វែង ហើយការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យា គឺជាចន្ទល់សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ។ ក្នុងជំនួបនោះ ឯកឧត្តម វ៉ាង វិនពីន បានស្នើឱ្យកម្ពុជាចូលរួមព្រឹត្តិការណ៍ ដែលរដ្ឋាភិបាលចិននឹងរៀបចំនាពេលខាងមុខ រួមទាំងកិច្ចប្រជុំច្រករបៀងនវានុវត្តន៍ មេគង្គ-ឡានឆាង និងសន្និសីទបញ្ញាសប្បនិម្មិត នៅក្នុងឆ្នាំ២០២៥។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាផ្តោតលើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញកំណើនរបស់កម្ពុជា ដែលក្នុងនោះ ឯកឧត្តម ហែម វណ្ណឌី បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់មួយចំនួន ដូចជា៖ ស្តង់ដារនីយកម្ម, មាត្រាសាស្ត្រ, សេវាមន្ទីរពិសោធន៍, និងសេវាទឹកស្អាតផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី