SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីពាណិជ្ជកម្ម លើកទឹកចិត្តឱ្យក្រុមហ៊ុននាំចូលអង្ករពីកម្ពុជា បន្តវិនិយោគលើទំនិញកសិ-ឧស្សាហកម្ម


រដ្ឋមន្ត្រីពាណិជ្ជកម្ម លើកទឹកចិត្តឱ្យក្រុមហ៊ុននាំចូលអង្ករពីកម្ពុជា បន្តវិនិយោគលើទំនិញកសិ-ឧស្សាហកម្ម
ពាណិជ្ជកម្ម

2025-02-11

ឃី ភារៈ

ពាណិជ្ជកម្ម

2025-02-11

ឃី ភារៈ

A+ A-

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់ក្រុមហ៊ុននាំចូលអង្ករពីកម្ពុជា ពិសេសអង្ករប្រណិត និងប្រភេទអង្ករផ្សេងៗទៀត ឱ្យបន្តវិនិយោគលើទំនិញកសិ-ឧស្សាហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការក្នុងច្រវាក់ផលិតកម្មនៃវិស័យកសិកម្ម រួមមាន៖ ស្វាយចន្ទី និងដំឡូងមីជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីន ក្រុមហ៊ុន Arvin International Marketing INC បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំចូលអង្ករពីកម្ពុជា ដែលជាអង្ករមានគុណភាពខ្ពស់ និងទទួលបានចំណាត់ថ្នាក់ជាអង្ករល្អដាច់គេលើពិភពលោកចំនួន ៦លើក មកហ្វីលីពីន។

ក្នុងជំនួបជាមួយ លោកស្រី Azucena L. Yao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Arvin International Marketing INC លោកជំទាវ ចម និម្មល ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធបង្កើននូវកិច្ចសហប្រត្តិបត្តិការក្នុងការនាំចេញផលិតផលកសិកម្មជាពិសេសស្រូវ និងអង្ករ។ បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី