SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចតេជោ ស្នើឱ្យក្រុមហ៊ុនឥណ្ឌូនេស៊ី មកបណ្តាក់ទុនវិនិយោគ ១០០% លើវិស័យស្រូវអង្ករ


សម្តេចតេជោ ស្នើឱ្យក្រុមហ៊ុនឥណ្ឌូនេស៊ី មកបណ្តាក់ទុនវិនិយោគ ១០០% លើវិស័យស្រូវអង្ករ
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-08

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើឱ្យក្រុមហ៊ុនឥណ្ឌូនេស៊ីមកដាក់ទុនវិនិយោគ ១០០% ក្នុងការបង្កើតឃ្លាំង ការប្រមូលទិញស្រូវ បង្កើតជាម៉ាស៊ីនកិនស្រូវ និងការវេចខ្ចប់ ដើម្បីដឹកជញ្ជូននាំចេញពីកម្ពុជាទៅឥណ្ឌូនេស៊ី និងបណ្ដាប្រទេសផ្សេងទៀត។ សម្តេចតេជោ ស្នើបែបនេះនៅក្នុងជំនួបជាមួយឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រីការពារជាតិរបស់ឥណ្ឌូនេស៊ី នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបដែលធ្វើនៅវិមានព្រឹទ្ធសភានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យឥណ្ឌូនេស៊ីបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀតជាមួយកម្ពុជា ពិសេសគឺនៅក្នុងវិស័យសន្តិសុខស្បៀង ពីព្រោះឥណ្ឌូនេស៊ីត្រូវការស្បៀងពីកម្ពុជា ដូចជា៖ ស្រូវ អង្ករ និងផលិតផលកសិកម្មដទៃទៀតផងដែរ។ ចំពោះ ការភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជា សម្តេចតេជោប្រធានព្រឹទ្ធសភា បានលើកឡើងថា ដើម្បីបង្កើនការលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែល្អ ក្រុមហ៊ុនអាកាសចរណ៍របស់ឥណ្ឌូនេស៊ី និងកម្ពុជា គួរតែបន្ថែមជើងហោះហើររវាងទីក្រុងធំៗនៃប្រទេសទាំងពីរ ដើម្បីឱ្យមានកំណើនទេសចរណ៍រវាងគ្នា និងគ្នា។

តាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម Prabowo Subianto ក៏បានបង្ហាញបំណង ពង្រីកបន្ថែមទៀតនៅវិស័យសេដ្ឋកិច្ច រវាងកម្ពុជា-ឥណ្ឌូនេស៊ី ពិសេសការបង្កើនជើងហោះហើរត្រង់ពីទីក្រុងសំខាន់ៗនៃប្រទេសទាំងពីរ ដែលនឹងសម្រួលដល់ការផ្លាស់ប្ដូរលើការធ្វើដំណើររបស់ប្រជាជន និងប្រជាជន។ ជាមួយនេះ រដ្ឋមន្ត្រីការពារជាតិរបស់ឥណ្ឌូនេស៊ី ក៏បានលើកឡើងអំពីការបន្តនូវកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច និងវិស័យជាច្រើនទៀត រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលក្នុងនោះ ឯកឧត្តម Prabowo Subianto ចង់ឱ្យយុវជនកម្ពុជា ទៅបន្តការសិក្សានៅប្រទេសឥណ្ឌូនេស៊ី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី