2025-03-08
គន ម៉េងហុង
2025-03-08
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុន Plug and Play LLC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធុរកិច្ចថ្មី និងនវានុវត្តន៍សកល ដែលមានមូលដ្ឋាននៅតំបន់ Silicon Valley នៃសហរដ្ឋអាម៉េរិក បង្ហាញឆន្ទៈពង្រីងកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យកាន់តែប្រសើរបន្ថែមទៀតក្នុងការអភិវឌ្ឍធុរកិច្ច និងនវានុវត្តន៍។
តាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានដៃគូសហការជាមួយក្រុមហ៊ុនឯកជនជាង ៥៥០ក្រុមហ៊ុន និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនិងស្ថាប័នសាធារណៈជាង ៥០ស្ថាប័ននៅលើពិភពលោក។ ក្រុមហ៊ុន Plug and Play មានធុរកិច្ចថ្មីប្រមាណ ៨០ ០០០ ក្នុងបណ្តាញរបស់ខ្លួន ព្រមទាំងបានវិនិយោគលើធុរកិច្ចថ្មីចំនួន ១ ៦០០ និងបន្តវិនិយោគលើធុរកិច្ចថ្មីចំនួន ២៥០ បន្ថែមជារៀងរាល់ឆ្នាំ។
ក្នុងជំនួបជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ លោក Jojo Flores សហស្ថាបនិកក្រុមហ៊ុន Plug and Play LLC បានសរសើរពីសមិទ្ធផលនានារបស់ក្រសួង ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស និងការជួយជ្រោមជ្រែងធុរៈកិច្ចថ្មី ដែលនឹងក្លាយជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី