2024-12-14
ដេប៉ាលីយែរ ម៉ារីលីណា
2024-12-14
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជំរុញឱ្យក្រុមហ៊ុន Marubeni Corporation របស់ជប៉ុន ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម, ឧស្សាហកម្មឈើដាំ, ហេដ្ឋារចនាសម្ព័ន្ធ (ការផ្តត់ផ្គង់ទឹកស្អាតនៅតំបន់ដែលកំពុងមានកំណើនឧស្សាហកម្ម) និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។
ពាក់ព័ន្ធនឹងការជំរុញឱ្យបណ្តាក់ទុនវិនិយោគខាងលើ លោក FUKUHARA Koji អគ្គនាយកក្រុមហ៊ុន Marubeni ប្រចាំកម្ពុជា និងជាប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) បានបង្ហាញពីបំណងនៃការវិនិយោគ ហើយនឹងពិនិត្យពិចារណាសម្រេចវិនិយោគក្នុងវិស័យណាមួយ ដែលឯកឧត្តមអគ្គលេខាធិការ ជា វុទ្ធី បានលើកឡើងខាងលើ។ ក្នុងជំនួប ដែលធ្វើឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ ដើម្បីផ្លាស់ប្តូរទស្សនៈនៃការវិនិយោគនៅកម្ពុជា ក៏ដូចជាស្វែងយល់បន្ថែមពីបរិស្ថាន និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ឯកឧត្តម ជា វុទ្ធី បានផ្តល់នូវព័ត៌មានពិស្តារ ស្តីពីបរិស្ថានវិនិយោគនៅកម្ពុជា ដើម្បីឱ្យក្រុមហ៊ុនកាន់តែជឿជាក់ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា។
ក្រុមហ៊ុន Marubeni Corporation គឺជាក្រុមហ៊ុនដ៏ធំរបស់ជប៉ុន ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៤៩ ដោយមានកម្មវត្ថុអាជីវកម្មក្នុងវិស័យជាច្រើន ដូចជាឧស្សាហកម្មឈើដាំ, កសិ-ឧស្សាហកម្ម, ធនធានរ៉ែ, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ ជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី