SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា និងអូស្រ្តាលី ពិភាក្សាជំរុញវិនិយោគិនអូស្រ្តាលី ឱ្យមកបណ្ដាក់ទុនក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាបន្ថែម


កម្ពុជា និងអូស្រ្តាលី ពិភាក្សាជំរុញវិនិយោគិនអូស្រ្តាលី ឱ្យមកបណ្ដាក់ទុនក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាបន្ថែម
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-04

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-04

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា និងអូស្រ្តាលី ពិភាក្សាស្វែងយល់អំពីគោលនយោបាយ និងកាលានុវត្តភាពវិនិយោគ សំដៅជំរុញវិនិយោគិនអូស្រ្តាលី ឱ្យមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្នុងវិស័យសក្ដានុពលនៅកម្ពុជា ដូចជាវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ថាមពលបៃតង ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC)។

ក្នុងជំនួបពិភាក្សារវាង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងឯកឧត្ដម Will Nankervis អនុរដ្ឋលេខាធិការ (Assistant Secretary) ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី ទទួលបន្ទុកផ្នែកទំនាក់ទំនង និងវិភាគសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នាផងដែរ ពីបរិការណ៍វិវឌ្ឍយ៉ាងឆាប់រហ័ស និងភាពមិនប្រាកដប្រជានៃការអនុវត្តប្រព័ន្ធពាណិជ្ជកម្មនាពេលបច្ចុប្បន្ន។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការផ្ដល់ការគាំទ្រទៅលើកិច្ចការទាក់ទាញវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងការចូលរួមចំណែកលើកកម្ពស់សមត្ថភាពស្ថាប័ន តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្រ្តាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី