2025-03-04
ទូច សូរិយា
2025-03-04
ទូច សូរិយា
ភ្នំពេញ៖ ការកើនឡើងនៃចំនួនគម្រោងវិនិយោគជាបន្តបន្ទាប់ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេស គឺសបញ្ជាក់អំពីការអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគ ព្រមទាំងបានបង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពិសេសបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្ររបស់ក្រុមហ៊ុន Nex Healthcare Co., Ltd. ឯកឧត្តម ជា វុទ្ធី បានបន្តថា អភិក្រមចំនួន៣ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺការទាក់ម៉ូយ ទាក់ទាញវិនិយោគិន, ការថែទាំវិនិយោគិន និងការជំរុញដើម្បីឱ្យវិនិយោគិនបន្តទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត។
គួរបញ្ជាក់ថា រោងចក្ររបស់ក្រុមហ៊ុន Nex Healthcare Co., Ltd. ដែលមានមុខសញ្ញាវិនិយោគផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង ក្នុងទំហំទុនវិនិយោគប្រមាណ ២៧៣លានដុល្លារ លើផ្ទៃដីទំហំ ២១ហិកតា។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., Ltd. មកពីខេត្តសានដុង ប្រទេសចិន៕
នាំមកជូនដោយ