SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារពិភពលោក លើកយុទ្ធសាស្រ្តកំណែទម្រង់៣ចំណុច ដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅកម្ពុជា


ធនាគារពិភពលោក លើកយុទ្ធសាស្រ្តកំណែទម្រង់៣ចំណុច ដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-13

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-13

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ធនាគារពិភពលោក បានលើកយកយុទ្ធសាស្ត្រកំណែទម្រង់ ៣ចំណុច ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច រក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រដែលនៅសេសសល់ និងឈានទៅសម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

យុទ្ធសាស្រ្តកំណែទម្រង់ ៣ចំណុចរួមមាន៖ ទីមួយ ការកែលម្អបរិយាកាសធុរកិច្ចបន្ថែមទៀត ដើម្បីជំរុញផលិតភាព និងការប្រកួតប្រជែងរបស់ក្រុមហ៊ុននៅកម្ពុជា។ ទីពីរ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទិករបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីការបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងនៅអន្តរជាតិ។ ទីបី កម្ពុជាត្រូវបង្កើនលទ្ធផលនៃការរៀន ដើម្បីឆ្លើយតបទៅនឹងកង្វះជំនាញ, បង្កើតកម្លាំងពលកម្មដែលមានសមត្ថភាពត្រៀមសម្រាប់អនាគត និងជំរុញកំណើនផលិតភាពរបស់ប្រទេស។

បើតាមរបាយការណ៍របស់ធនាគារពិភពលោក កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សន្ទុះសេដ្ឋកិច្ចកម្ពុជានៅតែបន្តធ្លាក់ចុះ ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចឆ្នាំ២០២៤នេះ នឹងមានកំណើនក្នុងកម្រិត ៥,៤ភាគរយ មានកម្រិតខ្ពស់ជាងគេក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែកំណើននេះ នៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងទសវត្សរ៍មុនការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧,២ភាគរយ។

ធនាគារពិភពលោក បញ្ជាក់ថា ការធ្លាក់ចុះនេះ ជាផ្នែកធំមួយទាក់ទងនឹងបរិយាកាសសកល ដែលកំពុងជួបវិបត្តិ ដោយសារការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ, បំណុលខ្ពស់ និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច, កំណើនសេដ្ឋកិច្ចពិភពលោក ត្រូវបានរំពឹងទុកថា នឹងបន្តថយចុះក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា។ កំណើនសេដ្ឋកិច្ចមានសន្ទុះថយជាងមុនបែបនេះ ជាហេតុធ្វើឱ្យធនាគារពិភពលោកបានលើកយកយុទ្ធសាស្រ្ដកំណែទម្រង់៣ចំណុច ដើម្បីស្តារសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យងើបឡើងវិញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី