SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ទទួលបានវិនិយោគផ្ទាល់ពីបរទេសជាង ៤៨ប៊ីលានដុល្លារ គិតត្រឹមឆ្នាំ២០២៣


កម្ពុជា ទទួលបានវិនិយោគផ្ទាល់ពីបរទេសជាង ៤៨ប៊ីលានដុល្លារ គិតត្រឹមឆ្នាំ២០២៣
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៣ កម្ពុជាទទួលបានវិនិយោគផ្ទាល់ពីបរទេសមានចំនួន ១៩៧,៨ទ្រីលានរៀល ស្មើនឹង ៤៨,៤ប៊ីលានដុល្លារ ដែលមានកំណើនជិត ៨%បើធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិ នៃកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា ប្រភពទុនវិនិយោគចម្បងរបស់កម្ពុជា គឺមកពីប្រទេសចិនដែលរាប់បញ្ជូលទាំងតៃវ៉ាន់ ហុងកុង និងម៉ាកាវ មានចំនួន ៤៥,៦% នៃវិនិយោគផ្ទាល់បរទេសសរុប។ ចំពោះប្រទេសដែលមានប្រភពទុនវិនិយោគមកលើកម្ពុជាបន្ទាប់ពីប្រទេសចិន គឺប្រទេសកូរ៉េខាងត្បូងដែលមានចំនួនជិត ១២%, សិង្ហបុរីមាន ៦,៥%, ជប៉ុនមានចំនួន ៦,២%, វៀតណាមមាន ៥,៣%, ម៉ាឡេស៊ីមានចំនួន៤,៤%, ថៃមាន ៤%, កាណាដាមានចំនួន ៣,៥% និងចក្រភពអង់គ្លេសមានចំនួន៣,២%។

លំហូរវិនិយោគផ្ទាល់ពីបរទេសនេះ ត្រូវបានស្រូបទាញដោយវិស័យចម្បងៗ ដូចជា៖ វិស័យហិរញ្ញវត្ថុមានចំនួន២៣,៣%, កម្មន្តសាលមាន ២២,៣%, អចលនទ្រព្យមានការវិនិយោគចំនួន ១១,២%, សណ្ឋាគារនិងការកម្សាន្តទទួលបាន ១០,១%, កសិកម្មមានចំនួន ៩,២%, ថាមពលទទួលបាន ៦,២%, សំណង់មានការវិនិយោគចំនួនជិត ៦% និងមានវិស័យផ្សេងៗទៀត។ គួរជម្រាបថា ក្នុងខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន២៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី