SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រាជរដ្ឋាភិបាល រំពឹងថា សេដ្ឋកិច្ចជាតិឆ្នាំ២០២៥ នឹងកើនរង្វង់៦,៣% ខណៈដែលផ.ស.ស. មនុស្សម្នាក់កើនជិត៣ពាន់ដុល្លារ


រាជរដ្ឋាភិបាល រំពឹងថា សេដ្ឋកិច្ចជាតិឆ្នាំ២០២៥ នឹងកើនរង្វង់៦,៣% ខណៈដែលផ.ស.ស. មនុស្សម្នាក់កើនជិត៣ពាន់ដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-27

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-27

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើងក្នុងរង្វង់៦,៣% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់២០៩ ១៦៣ប៊ីលានរៀល សមមូលប្រមាណ ៥១ ៣៩៨លានដុល្លារ ខណៈដែលផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២ ៩២៤ដុល្លារ ក្នុងឆ្នាំ២០២៥។ នេះបើតាមការរំពឹងរបស់រាជរដ្ឋាភិបាល ដោយផ្អែកលើការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម សម្រាប់ឆ្នាំ២០២៥។

ការរំពឹងទុកនូវកំណើន៦,៣%នេះ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជាទី១. វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានកំណើន៨,៦% ក្នុងឆ្នាំ២០២៥ ដែលគាំទ្រដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា (មុនវិបត្តិជំងឺកូវីដ-១៩)។

ទី២- វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងមានកំណើន៥,៦% ក្នុងឆ្នាំ២០២៥ ដោយសារការបន្តរក្សាបានចលនការនៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ និងសេវាកម្មទេសចរណ៍គាំទ្រផ្សេងទៀត ខណៈដែលអនុវិស័យអចលនទ្រព្យនៅបន្តមានកំណើនទាប។ អនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ ត្រូវបានរំពឹងថានឹងបន្តកើន គាំទ្រដោយកំណើនភ្ញៀវទេសចរ អន្តរជាតិ ខណៈភ្ញៀវទេសចរជាតិនៅបន្តមានសក្តានុពល។

ទី៣- វិស័យកសិកម្ម ត្រូវបានរំពឹងថា កើនឡើង១,១% ក្នុងឆ្នាំ២០២៥ ដោយសារកំណើនល្អនៃអនុវិស័យដំណាំនិងចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ។ អនុវិស័យដំណាំនេះ ត្រូវបានព្យាករថានៅរក្សាកំណើនល្អ ដោយសារការបន្តកើននៃការវិនិយោគទាំងក្នុងស្រុកនិងពីបរទេស លើការកែច្នៃផលិតផលកសិកម្ម ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដូចជា៖ ការផ្តល់ហិរញ្ញប្បទានសម្បទាន ក្នុងការជំរុញផលិតកម្មក្នុងស្រុកនិងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលនឹងបន្តជំរុញដល់ការនាំចេញ។ នេះបើតាមសេចក្តីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី