SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន MIRARTH Agri Tech របស់ជប៉ុន នឹងនាំចេញផលិតផលគ្រាប់ស្វាយចន្ទីខ្មែរ ទៅកាន់ទីផ្សារសហគមអឺរ៉ុប ដោយផ្ទាល់បរិមាណ ២៥០តោន


ក្រុមហ៊ុន MIRARTH Agri Tech របស់ជប៉ុន នឹងនាំចេញផលិតផលគ្រាប់ស្វាយចន្ទីខ្មែរ ទៅកាន់ទីផ្សារសហគមអឺរ៉ុប ដោយផ្ទាល់បរិមាណ ២៥០តោន
ពាណិជ្ជកម្ម

2024-11-24

គន ម៉េងហុង

ពាណិជ្ជកម្ម

2024-11-24

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន MIRARTH Agri Tech Co Ltd ដែលជាក្រុមហ៊ុនជប៉ុន បានបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី កាលពីពាក់កណ្តាលឆ្នាំ២០២៤នេះ នៅខេត្តកំពង់ធំ នឹងនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារសហគមអឺរ៉ុប ដោយផ្ទាល់ក្នុងបរិមាណ ២៥០តោន សម្រាប់ឆ្នាំដំបូង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្រសួងបញ្ជាក់ថា សមទ្ធិផលលទ្ធផលនេះ ជាកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការស្វែងរក និងធានាបាននូវទីផ្សារអន្តរជាតិសម្រាប់ផលិតផលកម្ពុជា។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រុមការងារជំរុញការនាំចេញ និងមជ្ឈមណ្ឌលសេវានាំចេញ នឹងបន្តជួយបណ្ដាក្រុមហ៊ុននានារបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពដើម្បីនាំចេញ ដូចក្រុមហ៊ុន MIRARTH Agri Tech Co Ltd ដែលបាននាំចេញផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីទៅកាន់សហគមអឺរ៉ុបជាលើកដំបូង។

សមិទ្ធផលនេះ គឺបញ្ជាក់ពីកិច្ចខិតខំរួមគ្នារបស់រាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ និងវិស័យឯកជនក្នុងការពង្រឹងគុណភាពវិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ឱ្យសមស្របទៅតាមស្តង់ដារអន្តរជាតិ។ ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃនេះ បានបង្ហាញឱ្យឃើញថា ស្វាយចន្ទីដែលផលិតនៅរោងចក្រក្នុងខេត្តកំពង់ធំ មានគុណភាពស្តង់ដារអន្តរជាតិ ដែលបានចូលរួមចំណែកបង្កើតនូវផលិតផលដែលមានតម្លៃខ្ពស់ និងជាមោទនភាពសម្រាប់ក្រុមហ៊ុន សហគមន៍ និងប្រទេសជាតិផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី