2024-11-22
ឃី ភារៈ
2024-11-22
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យក្រុមហ៊ុនជប៉ុន ពិនិត្យលទ្ធភាពលើការកែច្នៃកសិផលដែលមានសក្តានុពលរបស់កម្ពុជា ដូចជា ស្រូវអង្ករ គ្រាប់ស្វាយចន្ទី ម្រេច និងក្រណាត់សូត្រខ្មែរ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទទួលបានតម្លៃបន្ថែមខ្ពស់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃទី១៩ វិច្ឆិកា ឯកឧត្តម ប្រាក់ ដាវីដ ក៏បានលើកឡើងថា កសិផលសក្តានុពលរបស់កម្ពុជាជាច្រើននេះ គឺសុទ្ធតែកសិផលដែលមានគុណភាពល្អប្រណិត។ រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា កម្ពុជា គឺបើកទូលាយដល់អ្នកវិនិយោគលើការកែច្នៃ វេចខ្ចប់ ដែលមានផែនការច្បាស់លាស់ និងមានទីផ្សារពិតប្រាកដ ដើម្បីធានាថាការវិនិយោគ គឺទទួលបានជោគជ័យ ផ្តល់ផលចំណេញ និងនិរន្តរភាពសេដ្ឋកិច្ច។
នាឱកាសនោះ ឯកឧត្តម ប្រាក់ ដាវីដ ក៏បានណែនាំគណៈប្រតិភូជប៉ុន អំពីគោលនយោបាយអាទិភាពនៃវិស័យកសិកម្មកម្ពុជា ក្នុងការកសាងសហគមន៍កសិកម្មទំនើប ដែលក្រសួងកសិកម្ម កំពុងជំរុញគាំទ្រក្នុងការជួយជាបច្ចេកទេស ស្វែងរកទីផ្សារ និងអាចផលិតកសិផលដែលមានគុណភាពល្អ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ទាំងគុណភាព និងបរិមាណ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី