SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

២០ឆ្នាំ នៃការបង្កើតអង្គការមូលនិធិកុមារកម្ពុជា បានជួយកុមារ ចាស់ជរា និងសហគមន៍ខ្វះខាតនៅកម្ពុជា ជាង៤ពាន់នាក់


២០ឆ្នាំ នៃការបង្កើតអង្គការមូលនិធិកុមារកម្ពុជា បានជួយកុមារ ចាស់ជរា និងសហគមន៍ខ្វះខាតនៅកម្ពុជា ជាង៤ពាន់នាក់
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-10

លន់ ចាន់ធូ

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-10

លន់ ចាន់ធូ

A+ A-

ភ្នំពេញ៖ អង្គការមូលនិធិកុមារកម្ពុជា (CCF) បានជួយកុមារ លោកយាយលោកតា និងសហគមន៍ដែលជាគ្រួសារខ្វះខាតនៅកម្ពុជា ប្រមាណជាង ៤៣០០នាក់ ក្នុងរយៈពេល ២០ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់អង្គការមូលនិធិកុមារកម្ពុជា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។

ឆ្នាំ២០២៤ គឺជាគំរប់ខួប ២០ឆ្នាំរបស់អង្គការមូលនិធិកុមារកម្ពុជា ដោយកន្លងទៅក្នុងឆ្នាំ២០០៤ អង្គការមួយនេះបានចាប់ផ្តើមជាមួយកុមារចំនួន ៤៥នាក់តែប៉ុណ្ណោះ ដើម្បីផ្តល់នូវការសិក្សាមួយដ៏ល្អបំផុតដល់ពួកគេ។ ចំពោះសប្បុរសជន ដែលមានបំណងជួយដល់កុមារ លោកយាយលោកតា និងសហគមន៍នៅកម្ពុជា អាចបរិច្ចាគថវិកាតាមរយៈhttps://link.payway.com.kh/i4283240C មកកាន់អង្គការមូលនិធិកុមារកម្ពុជា។

អង្គការមូលនិធិកុមារកម្ពុជា (CCF) ត្រូវបានចុះបញ្ជីនៅកម្ពុជាជាអង្គការមិនមែនរដ្ឋាភិបាល តាមរយៈអនុស្សរណៈយោគយល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់សិទ្ធិឱ្យធ្វើសកម្មភាពមនុស្សធម៌ និងអនុវត្តគម្រោងផ្សេងៗកម្ពុជា។ អង្គការមូលនិធិកុមារកម្ពុជា មានបេសកកម្មផ្លាស់ប្តូរជីវិតកុមារក្រីក្រ ជនក្រីក្រ និងអ្នកខ្វះខាតបំផុតនៅកម្ពុជា តាមរយៈការផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកម្មវិធីជួយដោយផ្ទាល់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី