SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា រកចំណូលពីការនាំចេញអង្ករបាន ២៨០លានដុល្លារ ទៅកាន់ ៦៤គោលដៅ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤


កម្ពុជា រកចំណូលពីការនាំចេញអង្ករបាន ២៨០លានដុល្លារ ទៅកាន់ ៦៤គោលដៅ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-12

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៤ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបាន ៣៧៩ ៥៤៦តោន ដែលគិតជាទឹកប្រាក់មានទំហំ ២៨០លានដុល្លារ។ តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ អង្ករដែលកម្ពុជានាំចេញជាង ៣៧៩ពាន់តោននេះ គឺទៅកាន់គោលដៅចំនួន៦៤ តាមរយៈ៥៣ ក្រុមហ៊ុន។

គោលដៅចំនួន៦៤ ដែលកម្ពុជានាំចេញអង្ករនោះ រួមមាន៖ បណ្តាប្រទេសចំនួន ២៦ក្នុងទ្វីបអឺរ៉ុបមានចំនួន ១៨៦ ៣៧៧តោន ទទួលបានទឹកប្រាក់ ១៤៤,៩២លានដុល្លារ, ទៅកាន់បណ្តាប្រទេសចំនួន ២៨ផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៣៨ ០៣២តោន គិតជាទឹកប្រាក់ ៣៣,១៩លានដុល្លារ។ ចំពោះ ប្រទេសចំនួន៧ ដែលជាសមាជិកអាស៊ាន កម្ពុជាសម្រេចការនាំចេញអង្ករ ៧៧ ៩៣៣តោន ដែលគិតជាទឹកប្រាក់មានទំហំ ៥៣,៥៨លានដុល្លារ ខណៈដែលការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត កម្ពុជា សម្រេចបាន ៧៧ ២០៤តោន ទទួលបានចំណូល ៤៨,២៨លានដុល្លារ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ប្រភេទអង្ករដែលកម្ពុជានាំចេញតាមរយៈក្រុមហ៊ុនចំនួន៥៣ នេះ មានដូចជា៖ អង្ករក្រអូបគ្រប់ប្រភេទចំនួន ៧០,៥២%, អង្ករសគ្រាប់វែងនាំចេញបាន ២៤,៣០%, អង្ករចំហ៊ុយមាន ៣,១៦%, អង្ករសរីរាង្គមានចំនួន ១,៧៤% និងអង្ករផ្សេងៗទៀតនាំចេញបានចំនួន ០,២៨%។ ក្នុងរយៈពេល ៧ខែនេះ កម្ពុជា ក៏នាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ២ ៧១១ ១៧៩តោន ដែលគិតជាទឹកប្រាក់មានទំហំ ៧៨៤,៦០លានដុល្លារ ដែលក្នុងនោះការស្នើសុំបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ចមានត្រឹមតែ ៨០,៥០%ប៉ុណ្ណោះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី