2023-09-11
SME News
2023-09-11
SME News
ភ្នំពេញ៖ រយៈពេល៨ខែឆ្នាំ២០២៣ កម្ពុជា សម្រេចបានការនាំចេញអង្ករបានជាង៤០ម៉ឺនតោន ស្មើនឹងប្រមាណ២៧៨.៦៥លានដុល្លារ និងការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងជិត៣លានតោន ស្មើនឹង៨១៤.១៧លានដុល្លារ។ ការនាំចេញនេះសម្រេចបានប្រមាណ៥៨% នៃផែនការសរុបប្រមាណ៧០ម៉ឺនតោននៅក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមរបាយការណ៍ដដែរ បានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជានេះ ទៅកាន់គោលដៅចំនួន៥៦ ដោយក្រុមហ៊ុននាំចេញចំនួន៥៥។ ក្នុងនោះ ការនាំចេញអង្ករទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានអង្ករចំនួន ១៦៤ ៦៨២តោន គិតជាទឹកប្រាក់ប្រមាណ ១១៣,៧៣លានដុល្លារ។ ចំពោះ ប្រទេសក្នុងតំបន់អាស៊ានមានចំនួន៥ ដែលកម្ពុជាបាននាំចេញអង្ករចេញចំនួន ៣៦ ៦៩២តោន គិតជាទឹកប្រាក់ប្រមាណ ២៣,៦៤លានដុល្លារ។ ចំណែក ទីផ្សារផ្សេងៗចំនួន ២២ប្រទេសផ្សេងៗទៀត នាំចេញអង្ករបានចំនួន ៥៦ ៥០៧តោន គិតជាទឹកប្រាក់ប្រមាណ ៤៩,៥៨លានដុល្លារ។ ដោយឡែ ការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត សរុបបានចំនួន ១៤៣ ៨១៨តោន គិតជាទឹកប្រាក់បានប្រមាណ ៩១,៦៤លានដុល្លារ។
លើសពីនេះ កម្ពុជា ក៏បាននាំចេញអង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៨១,៩៣% អង្ករសគ្រាប់វែងបានចំនួន ១២,៩៩% អង្ករសគ្រាប់ខ្លីបានចំនួន ០,០២% អង្ករចំហ៊ុយបានចំនួន ៣,៣៣% អង្ករសរីរាង្គបានចំនួន ១,៧៣% ។ ជាមួយគ្នានេះ កម្ពុជាក៏បាននាំស្រូវចេញទៅប្រទេសជិតខាងបានចំនួន ២ ៩២៩ ០៤៣តោន គិតជាទឹកប្រាក់ប្រមាណ ៨១៤,១៧លានដុល្លារផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី