SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១,៥លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់ដោយ​សារ​ជម្លោះតាម​ព្រំដែន​កម្ពុជា​-ថៃ


អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១,៥លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់ដោយ​សារ​ជម្លោះតាម​ព្រំដែន​កម្ពុជា​-ថៃ
សង្គមជាតិ-សេដ្ឋកិច្ច

2026-06-09

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-06-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ប្រទេស​អូស្ត្រាលី និងកម្មវិធី​អភិវឌ្ឍន៍​​សហប្រជាជាតិ​ (UNDP) ហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទាន ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា។ តាមកិច្ចព្រមព្រៀងនេះ ​អូស្រ្តាលី​ បាន​ផ្តល់​វិភាគទាន​ចំនួន ១.៥ លានដុល្លារ​អូស្រ្តាលី​ តាមរយៈ​គម្រោងបោសសម្អាតដើម្បីលទ្ធផលដំណាក់កាលទី V (CfR-V)​ ដែល​ជាគម្រោង​មាន​ម្ចាស់ជំនួយ​ជាច្រើន​ រួម​មាន​ រដ្ឋាភិបាលកម្ពុជា អ៊ីតាលី លុចសំបួ និងនូវែលសេឡង់ ហើយអនុវត្តរួម​គ្នា​ដោយអាជ្ញាធរមីន​ និង​អង្គការ​ UNDP។

ជំនួយខាងលើ​នេះ ​នឹង​​​គាំទ្រ​លើ​​​​​កិច្ច​ការ​បោស​សម្អាត​មីន​ ការអប់រំអំពីហានិភ័យយុទ្ធភណ្ឌគ្រឿង​ផ្ទុះ និង​ការ​គាំទ្រ​ជីវភាព​​រស់នៅ​របស់​​ប្រជាជន​ផ្លាស់​ទីលំនៅ ព្រមទាំង​រួ​ម​ចំណែក​ដល់​ការ​ស្តារ​សេដ្ឋកិច្ចសង្គម ក្នុ​ង​​ខេត្ត​ចំនួនបួន​ រួម​មាន ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងព្រះវិហារ​ ដែល​ជា​ខេត្ត​រង​ផល​ប៉ះពាល់ខ្លាំង​ដោយ​សារ​ជម្លោះតាម​ព្រំដែន​កម្ពុជា​-ថៃ​។ 

ក្នុងឱកាសចុះហត្ថលេខានៅថ្ងៃទី០៨ ខែ​មិថុនា ឆ្នាំ២០២៦ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ លី ធុជ ទេសរដ្ឋមន្រ្តី និង​ជា​អនុប្រធានទី១ អាជ្ញាធរមីន បាន​លើកឡើងថា​ សកម្មភាព​មីន​នៅកម្ពុជា​ គឺជា​ដៃគូ​អភិវឌ្ឍន៍ និង​កិច្ច​ការ​មនុស្សធម៌​យូវ​អង្វែងមួយ​ដ៏​សំខាន់​​បំផុត​របស់ប្រទេសកម្ពុជា​។ ចាប់តាំ​ង​ពី​ឆ្នាំ​ ១៩៩២ មក​ ថវិកា​ប្រមាណ​ជាង​ ១ពាន់លាន​ដុល្លារ​ ត្រូវ​បាន​វិនិយោគ​លើ​ការ​បោសសម្អាតមីន​និង​សំណល់​ជាតិផ្ទុះពីសង្រ្គាម​ ការ​ជួយ​​ជន​រងគ្រោះ និង​​ការ​ពារ​សហគមន៍​ ដែល​ក្នុង​នោះប្រមាណ​​ ៧០ ភាគរយ ជា​ជំនួយ​​ពី​សហគមន៍អន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏​បានបន្ត​ការប្តេជ្ញាចិត្តយ៉ាងមុតមាំការវិនិយោគជាតិប្រកបដោយនិរន្តរភាពក្នុងសកម្មភាពមីន។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី បន្ថែម​ថា​ អូស្ត្រាលីជាដៃគូសកម្មភាពមីនដែលគួរឱ្យទុកចិត្តមួយរបស់កម្ពុជាតាំងពី​ដើម​ទសវត្សរ៍ឆ្នាំ ១៩៩០ និង​បាន​គាំទ្រ​​គម្រោង​ CfR តាំង​ពី​ដំណាក់កាលទី១ ឆ្នាំ២០០៦ ដោយ​មាន​វិភាគទាន​​សរុប​​​ ៤៥.៣១ លាន​ដុល្លារ​អូស្រ្តាលី​។ ការ​ចូល​រួម​ចំណែកក្នុង​ដំណាក់កាល​​ CfR-V បង្ហាញ​ពី​ការ​​ប្តេជ្ញា​ចិត្ត​រួម​គ្នា ក្នុង​ការ​គាំទ្រ​​សហគមន៍ដែលរងផលប៉ះពាល់ ដើម្បី​ឆ្ពោះទៅ​រក​​កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​មីននិង​សំណល់ជាតិផ្ទុះពីសង្រ្គោះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី