SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន ភីភី លីង និងធនាគារ អេស៊ីលីដា ចុះកិច្ចព្រមព្រៀងលើកកម្ពស់សេវាហិរញ្ញវត្ថុ សម្រាប់វិនិយោគិនបរទេស


ក្រុមហ៊ុន ភីភី លីង និងធនាគារ អេស៊ីលីដា ចុះកិច្ចព្រមព្រៀងលើកកម្ពស់សេវាហិរញ្ញវត្ថុ សម្រាប់វិនិយោគិនបរទេស
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនមូលបត្រ ភីភី លីង ឯ.ក និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខាស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការបង្កើននូវទំនុកចិត្តដល់វិនិយោគិន និងលើកកម្ពស់សេវាហិរញ្ញវត្ថុ សម្រាប់វិនិយោគិនបរទេស ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសទទួលបានសេវាឥណទាន ដើម្បីជួញដូរឧបករណ៍និស្សន្ទក្នុងវិស័យមូលបត្រនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់និយ័តករមូលបត្រកម្ពុជា នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។

ក្នុងពីធីចុះកិច្ចព្រមព្រៀងនេះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា ការសហការរវាងក្រុមហ៊ុនមូលបត្រ ភីភី លីង និងធនាគារ អេស៊ីលីដា គឺបានផ្តល់នូវយន្តការថ្មីមួយដល់វិនិយោគិនក្នុងការទទួលបានជម្រើសនៃសេវាឥណទានវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុ បង្កើននូវទំនុកចិត្ត ពិសេសទាក់ទាញវិនិយោគិនបរទេសឱ្យចូលរួមវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា។

គួរបញ្ជាក់ថា កម្មវិធីខាងលើនេះ មានការចូលរួមពីលោកបណ្ឌិត RAYMOND CHOI ទីប្រឹក្សាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនមូលបត្រ ភីភី លីង ឯ.ក, លោក នេត ពិសិដ្ឋ នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុនៃធនាគារ អេស៊ីលីដា ភីអិលស៊ី, លោក ជា សុធា អភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង ឯ.ក, តំណាងផ្សារមូលបត្រ កម្ពុជា, ប្រធានសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទកម្ពុជា, ប្រធានសមាគមអ្នកវិនិយោគកម្ពុជា និងវិនិយោគិនសក្តានុពល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី