2025-04-22
គន ម៉េងហុង
2025-04-22
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា គ្រាប់ស្វាយចន្ទីសើម នៅដើមរដូវប្រមូលផល ឆ្នាំ២០២៥នេះ មានតម្លៃខ្ពស់ជាងគេ ដោយមានតម្លៃរហូត ៦៥០០រៀល។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តម តូច ប៊ុនហួរ បន្តលើកឡើងថា បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីសើមនេះ មានតម្លៃចន្លោះពី ៤៨០០-៥២០០រៀល ក្នុងមួយគីឡូក្រាម ទៅតាមតំបន់ និងគុណភាពគ្រាប់ បើប្រៀបធៀបរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៥ បើទោះបីក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ការទិញលក់នៅតែដំណើការដូចធម្មតា ពុំមានបញ្ហានោះឡើយ។
ក្នុងដំណើរចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលគ្រាប់ស្វាយចន្ទីនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទីសាលាវិស័យ ស្រុកប្រាសាទបាល័ង សហគមន៍កសិកម្មទំនើបសំបូររុងរឿង និងសហគមន៍កសិកម្មទំនើបទំរីង ស្រុកសណ្តាន់ ក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ បន្តលើកឡើងថា ការប្រមូលផលគ្រាប់ស្វាយចន្ទីនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំងនេះ បានប្រមាណជាង ៥៥ភាគរយ នឹងបញ្ចប់ការប្រមូលផលនៅចុងខែឧសភា។
ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា បើតាមការវាយតម្លៃ នៅតាមតំបន់មួយចំនួនមានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យទិន្នផលអាចថយចុះ ព្រោះភ្លៀងកក់ខែច្រើននៅក្នុងខែចេត្រ ធ្វើឱ្យប៉ះពាល់ និងខូចជ្រុះក្តឹប និងផ្កាចន្ទី ដែលទើបនឹងចេញវគ្គចុងក្រោយនេះ (ប្រភេទពូជ M23) ដែលទាំងនេះគឺជាបញ្ហាប្រឈម។ ដោយឡែក នៅតំបន់ដែលមានភ្លៀងតិចតួច ទិន្នផលអាចកើនឡើង ហើយការប្រមូលផលឆ្នាំនេះ អាចបញ្ចប់យឺតជាងឆ្នាំកន្លងមក ប៉ុន្តែក្រុមការងារនឹងបន្តតាមដានទៀត។ ឯកឧត្តម តូច ប៊ុនហួរ ឱ្យដឹងទៀតថា បើទោះបីមានបញ្ហាអាកាសត្រជាក់អូសបន្លាយយូរមែន តែគ្រាប់ស្វាយចន្ទីនៅតែមានគុណភាពល្អ ដោយក្នុង ១គីឡូក្រាម ចន្លោះពី៩៥ ទៅ ១០០គ្រាប់ ជាទូទៅ ១គីឡូក្រាម មានចំនួនចន្លោះពី១១០ ទៅ ១២០គ្រាប់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី