2024-12-19
ទូច សូរិយា
2024-12-19
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កសិផលសក្តានុពលជាច្រើនរបស់កម្ពុជា ដូចជា ស្រូវ អង្ករ ស្វាយ ស្វាយចន្ទី និងដំឡូងមី ដែលមានគុណភាពល្អ រសជាតិឆ្ងាញ់ កំពុងត្រូវការការវិនិយោគលើការកែច្នៃ វេចខ្ចប់ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តម ឌិត ទីណា លើកឡើងក្នុងពិធីបិទបញ្ចប់គម្រោងមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA) ប្រចាំកម្ពុជា និងកិច្ចប្រជុំប្រចាំឆ្នាំសមាគមកសិកម្ម-ឧស្សាហកម្មកូរ៉េ (K-Agro) ថា ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ នឹងទទួលបានតម្លៃបន្ថែមខ្ពស់សម្រាប់អ្នកវិនិយោគ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំគោលដៅ។ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្តថា ក្រសួងកសិកម្ម ស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតជាមួយប្រទេសកូរ៉េ និងសមាគម K-Agro ក្នុងការរៀបចំគម្រោងថ្មីៗ ដើម្បីជួយដល់ការវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជោគជ័យ។
ក្នុងកម្មវិធីដែលធ្វើនៅសណ្ឋាគារ Oakwood Premier កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា បានបន្ថែមថា ក្នុងរយៈពេល១៥ឆ្នាំនេះ ក្រោយពីបានចុះអនុស្សរណៈយោគយល់ជាមួយគ្នា កិច្ចសហប្រតិបត្តិការនេះគឺមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារលើគម្រោងចំនួន១៧ ដែលប្រកបដោយជោគជ័យ ក្នុងការអភិវឌ្ឍបច្ចេកទេសដល់ប្រជាកសិករក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានអរគុណដល់រដ្ឋាភិបាល រដ្ឋបាលអភិវឌ្ឍន៍ជនបទ និងស្ថានទូតរបស់កូរ៉េ ដែលបានផ្តល់ការគាំទ្រក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងចែករំលែកបច្ចេកវិទ្យាក្នុងវិស័យកសិកម្មកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី