SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រោងចក្រ Minebea Mitsumi នៅពោធិ៍សាត់ នឹងដំណើរការនៅខែតុលាខាងមុខ បន្ថែមលើរោងចក្រទំហំ ២០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ


រោងចក្រ Minebea Mitsumi នៅពោធិ៍សាត់ នឹងដំណើរការនៅខែតុលាខាងមុខ បន្ថែមលើរោងចក្រទំហំ ២០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
A+ A-

ភ្នំពេញ៖ រោងចក្រ Minebea Mitsumi នៅខេត្តពោធិ៍សាត់ ត្រៀមនឹងបើកដំណើរការនៅខែតុលាខាងមុខ បន្ថែមលើរោងចក្រ ដែលមានទំហំផ្ទៃដី ២០ហិកតាក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពុងដំណើរការយ៉ាងរលូន។ នេះបើតាមការលើកឡើងរបស់ លោក Yoshihisa Kainuma ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Minebea Mitsumi ក្នុងជំនួបជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងជំនួបកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរក្រុមហ៊ុន Minebea ដែលបានរួមចំណែកដ៏សំខាន់ដល់សេដ្ឋកិច្ច និងការបង្កើតការងារនៅកម្ពុជា តាមរយៈភាពជោគជ័យ របស់ក្រុមហ៊ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ និងការវិនិយោគថ្មីរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់។

ក្នុងគោលដៅធានានូវការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយស្តង់ដារគុណភាព ដែលឆ្លើយតបនឹងតម្រូវការរបស់រោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិកសកល ដូចជា Minebea ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកឡើងពីការវិនិយោគរបស់រាជរដ្ឋាភិបាល ដើម្បីភ្ជាប់បណ្តាញទឹកស្អាតពីបណ្តាញរបស់រដ្ឋាករទឹកពោធិ៍សាត់ ទៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ផងដែរ។

ជាមួយគ្នានេះ លោក Kainuma បានអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងដែលបានភ្ជាប់សេវាផ្គត់ផ្គង់ទឹកស្អាតសម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រនៅខេត្តពោធិ៍សាត់ ដោយលោកបានបញ្ជាក់ថា៖ «អ្វីៗដំណើរការទៅដោយរលូន ហើយយើងខ្ញុំសូមអរគុណក្រសួង ដែលបានឆ្លើយតបតាមការស្នើសុំរបស់យើងសម្រាប់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលធ្វើឱ្យយើងមានទំនុកចិត្តក្នុងការពង្រីកអាជីវកម្មនេះ»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី