2024-04-28
ទូច សូរិយា
2024-04-28
ទូច សូរិយា
ភ្នំពេញ៖ ដើម្បីជំរុញការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយចីរភាព ការវិនិយោគ ត្រូវគិតគូរជាចម្បងដល់ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ឱ្យមានមុខរបរបន្ថែម លើសពីរបរដែលពឹងផ្អែកទៅលើធនធានធម្មជាតិ និងការដកហូតអនុផលព្រៃឈើ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយក្រុមហ៊ុន Mana-gement Venture Asia (Cambodia) ltd ក្រុមហ៊ុន TOYO Ventures Holdings Berhad និងក្រុមហ៊ុន Energy China។
ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា៖«ការធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិមានលំនឹងសេដ្ឋកិច្ច តាមរយៈការបង្កើតមុខរបរបន្ថែម លើសពីមុខរបរដែលមានស្រាប់ គឺជាការវិនិយោគបៃតង ដែលជាគោលដៅចម្បងឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីរភាព។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តថា ដើម្បីធានាបាននូវលំនឹងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាសហគមន៍ តាមរយៈប្រាក់ចំណូលប្រចាំថ្ងៃពីរបរបន្ថែម ដែលបានមកពីការវិនិយោគផ្ទាល់ នេះគឺជាការជួយឱ្យប្រជាសហគមន៍នៅតាមមូលដ្ឋាន មានឯករាជ្យភាព និងភាពជាម្ចាស់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានបន្ថែមថា ទាំងនេះ គឺជាភាពជោគជ័យនៃគម្រោងប្រកបដោយចីរភាព អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងសមស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
តាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅក្នុងជំនួបជាមួយបណ្តាក្រុមហ៊ុនអន្តរជាតិខាងលើ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន កំពុងគិតគូរ និងកៀរគរអ្នកវិនិយោគក្នុង និងក្រៅស្រុក ឱ្យចូលរួមចំណែកជាមួយវិស័យបរិស្ថានកម្ពុជាបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី