2024-09-07
គន ម៉េងហុង
2024-09-07
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងផ្លូវចិន (CRBC) គិតគូរលើការប្រមូលផ្តុំប្រតិបត្តិករឯកជនតូចៗ ដើម្បីទទួលបានសេដ្ឋកិច្ចមាត្រដ្ឋាន(Economies of Scale) ឬការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត ដើម្បីផលិតទឹកដុំលក់ជូនរដ្ឋាករទឹកក្នុងតម្លៃប្រកួតប្រជែង។
ក្នុងជំនួប នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយលោក Yang Jie គណៈប្រតិភូរបស់ក្រុមហ៊ុន CRBC ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន CRBC ចូលរួមដេញថ្លៃគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនានា។ ការលើកទឹកចិត្តនេះ ដោយសារក្រុមហ៊ុន CRBC បានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាជាច្រើន ជាពិសេសគម្រោងធំៗដូចជា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-បាវិតជាដើម។
លោក Yang Jie បានលើកឡើងថា ក្រុមហ៊ុន CRBC គឺមានប្រតិបត្តិការនៅទូទាំងពិភពលោក ដែលមានសាខាក្រៅប្រទេសចំនួន៦៦ និងគម្រោងកំពុងដំណើរការចំនួន៣៩១ ក្នុងទំហំទឹកប្រាក់កិច្ចសន្យាប្រមាណ ១៩,២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ លោក Yang Jie បានបង្ហាញពី ជំនាញក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដោយរំលេចនូវគម្រោងជោគជ័យនៅក្នុងតំបន់ទីក្រុងនៃប្រទេសមួយចំនួនផងដែរ។
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានបញ្ជាក់បន្ថែមថា វិស័យទឹកស្អាតនៅកម្ពុជា បច្ចុប្បន្នមានរដ្ឋាករទឹកចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង៤០០ក្រុមហ៊ុននៅទូទាំងប្រទេស ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងកែលម្អវិស័យអាទិភាពនេះ ដើម្បីលើកកម្ពស់តួនាទីយុទ្ធសាស្ត្ររបស់រដ្ឋ និងពង្រឹងការចូលរួមពីវិស័យឯកជនទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី