SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ចិន រំពឹងថា ឆ្នាំ២០២៥ ចំនួនអ្នកធ្វើដំណើរតាមជើងហោះហើរ នឹងកើនលើស ៧លាននាក់


កម្ពុជា-ចិន រំពឹងថា ឆ្នាំ២០២៥ ចំនួនអ្នកធ្វើដំណើរតាមជើងហោះហើរ នឹងកើនលើស ៧លាននាក់
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-31

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-31

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា-ចិន រំពឹងថា នៅឆ្នាំ២០២៥ ចំនួនអ្នកធ្វើដំណើរតាមជើងហោះហើរ មានការកើនឡើង លើស ៧លាននាក់ នៅក្នុងមួយឆ្នាំ។ បើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកធ្វើដំណើរ តាមជើងហោះហើរ គិតត្រឹមឆ្នាំ២០២៤ មានប្រមាណ ៥.៦លាននាក់។

ក្នុងពិធីទទួលស្វាគមន៍ ជើងហោះហើរត្រង់ទី១ កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់ទីក្រុងភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airlines កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដែលមានភ្ញៀវទេសចរជិះតាមជើងហោះហើរចំនួន ១២២នាក់។

ជាមួយគ្នានេះ ទំនាក់ទំនងកម្ពុជា-ចិន ពិសេសភ្ញៀវទេសចរចិន គឺមានការកើនឡើង ដោយសារអ្នកធ្វើដំណើរ, ជើងហោះហើរ និងក្រុមហ៊ុនអាកាសចរណ៍ចិន បានពង្រីកជើងហោះហើរ។ គួរបញ្ជាក់ថា ពិធីទទួលស្វាគមន៍ ជើងហោះហើរត្រង់ទី១ នេះ ដោយមានការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី