2025-03-23
គន ម៉េងហុង
2025-03-23
គន ម៉េងហុង
ភ្នំពេញ៖ ឧកញ៉ា ជឹម សុខ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែងលើកទឹកចិត្តដល់ពាណិជ្ជករកម្ពុជា និងវៀតណាម សហការគ្នាផ្លាស់ប្តូរយោបល់ និងពិភាក្សាគ្នាលើវិស័យសក្តានុពលរបស់ភាគីទាំងពីរ ដើម្បីឈានទៅការចាប់ដៃគូធ្វើពាណិជ្ជកម្មជាមួយគ្នា នាពេលខាងមុខ។
ឧកញ៉ា ជឹម សុខ ប្រធានគណៈប្រតិភូ លើកទឹកចិត្តពាណិជ្ជករវៀតណាមឱ្យពិនិត្យលទ្ធភាពចាប់ដៃគូជាមួយពាណិជ្ជករកម្ពុជា និងមកទស្សនៈកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីការដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពនានា ជាពិសេសគឺវិស័យកសិកម្ម។ ក្រុមពាណិជ្ជករវៀតណាម បានបង្ហាញការចាប់អារម្មណ៍ទៅលើវិស័យសំខាន់ៗមួយចំនួនរបស់កម្ពុជា និងបានសន្យាមកទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់។
កម្មវីធីទស្សនកិច្ចពាណិជ្ជកម្ម ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) នេះ គឺដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរបទពិសោធក្នុងដំណើរការពាណិជ្ជកម្ម ផលិតកម្ម និងការកែច្នៃរវាងកម្ពុជា-វៀតណាម។ កម្មវីធីទស្សនកិច្ចពាណិជ្ជកម្មនេះដែរ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយឧកញ៉ា ជឹម សុខ បានជួបពិភាក្សាការងារជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជា ប្រចាំទីក្រុងហូជីមិញ និងបានចូលរួមកម្មវិធីផ្គូផ្គរពាណិជ្ជកម្មជាមួយសមាគមពាណិជ្ជករខណ្ឌទី៦ នៃទីក្រុងហូជីមិញ។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដែលមានគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមសរុប ៣៦រូប នេះ គណៈប្រតិភូកម្ពុជា ក៏បានទៅទស្សនកិច្ចនៅក្រុមហ៊ុនផលិតអង្ករ TV Food Company Limited, ក្រុមហ៊ុនផលិតប្រេងរំអិល Indo-Petrol, ទស្សនកិច្ចនៅរោងសិប្បកម្មផលិតគ្រឿងទេស Bao Ngoc ព្រមទាំងបានចូលរួមពិព័រណ៍កែច្នៃ និងវេចខ្ចប់អន្តរជាតិ ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន ទីក្រុងហូជីមីញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី