2025-01-23
គន ម៉េងហុង
2025-01-23
គន ម៉េងហុង
ភ្នំពេញ៖ កម្ពុជា នឹងពង្រីកសក្តានុពលនៃការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារជប៉ុន និងការសិក្សាពីយុទ្ធសាស្ត្រ ស្ដីពីការពង្រីកទីផ្សារ តាមរយៈក្រុមហ៊ុន Inoue Calcium Corporation ដែលទទួលគ្រាប់ស្វាយចន្ទី (trial shipment ) ជាលើកដំបូងពីសិប្បកម្មស្វាយចន្ទីស្ទឹងត្រែង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
ក្នុងកិច្ចពិភាក្សាអំពីការផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីនេះ ក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការផ្តល់ការគាំទ្រយ៉ាងសកម្ម ដើម្បីបង្កើនឱកាសពាណិជ្ជកម្ម និងការជំរុញភាពជាដៃគូ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ជាពិសេសវិស័យនាំចេញគ្រាប់ស្វាយចន្ទី។
ក្នុងកិច្ចពិភាក្សាដែលផ្តោតសំខាន់លើការពង្រីកសក្តានុពលនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានេះ គឺមានការចូលរួមពីឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយលោក Takashi Inoue នាយកប្រតិបត្តិក្រុមហ៊ុន Inoue Calcium Corporation និងកញ្ញា សឿន សុធីតា ដែលជាសហស្ថាបនិកសិប្បកម្មស្វាយចន្ទីស្ទឹងត្រែង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី