SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

មជ្ឈមណ្ឌលនវានុវត្តន៍មួយរបស់កូរ៉េ ស្វែងរកកិច្ចសហការបង្កើតមជ្ឈមណ្ឌល ដើម្បីជំរុញបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងវិស័យអាទិភាពនៅកម្ពុជា


មជ្ឈមណ្ឌលនវានុវត្តន៍មួយរបស់កូរ៉េ ស្វែងរកកិច្ចសហការបង្កើតមជ្ឈមណ្ឌល ដើម្បីជំរុញបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងវិស័យអាទិភាពនៅកម្ពុជា
A+ A-

ភ្នំពេញ៖ មជ្ឈមណ្ឌលនវានុវត្តន៍ Gyeongbuk Technopark របស់កូរ៉េខាងត្បូង ដែលជាឧស្សាហកម្មផ្អែកលើបច្ចេកវិទ្យា តាមរយៈការស្រាវជ្រាវ ការអភិវឌ្ឍ និងកិច្ចសហការវវាងវិស័យឯកជន ស្ថាប័នសិក្សាស្រាវជ្រាវ និងទីភ្នាក់ងាររដ្ឋាភិបាល ស្វែងរកកិច្ចសហការអភិវឌ្ឍន៍សួនបច្ចេកវិទ្យានៅកម្ពុជា។

ក្នុងជំនួបជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូធុរកិច្ចមកពីមជ្ឈមណ្ឌលនវានុវត្តន៍ Gyeongbuk Technopark នៃសាធារណៈរដ្ឋកូរ៉េ បានបង្ហាញបំណងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសួនបច្ចេកវិទ្យានេះ។

លោក Minjae Joung ប្រធានមជ្ឈមណ្ឌល Gyeongbuk Technopark បានលើកឡើងថា មជ្ឈមណ្ឌលរបស់លោកមានជំនាញលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា ហើយដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់អំពីវិស័យអាទិភាពរបស់កម្ពុជា សម្រាប់ការវិនិយោគពីសាធារណៈរដ្ឋកូរ៉េ។ លោក Minjae Joung បានបញ្ជាក់ថា ជំនាញរបស់មជ្ឈមណ្ឌល Gyeongbuk Technopark ស្របនឹងអាទិភាពរបស់កម្ពុជា ជាពិសេសបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ បច្ចេកវិទ្យាសុខាភិបាល និងបច្ចេកវិទ្យាបៃតង។ លោកក៏បានចាប់អារម្មណ៍លើកិច្ចសហការក្នុងការបង្កើតមជ្ឈមណ្ឌលផលិត និងពិសោធន៍ឧបករណ៍វេជ្ជសាស្ត្រ ដើម្បីជំរុញបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានប្រាប់ទៅលោក Minjae Joung ថា រាជរដ្ឋាភិបាលកម្ពុជាផ្តោតការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មសេដ្ឋកិច្ច ពិសេសឧស្សាហូបនីយកម្ម ឆ្ពោះទៅការកសាងខឿនសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង និងជំរុញដោយបច្ចេកវិទ្យា។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តមជ្ឈមណ្ឌល Gyeongbuk Technopark ឱ្យពិចារណាបង្វែរទិសវិនិយោគរបស់កូរ៉េលើវិស័យបច្ចេកវិទ្យា ពីប្រទេសមួយចំនួនមកកម្ពុជា ដោយផ្អែកលើមូលដ្ឋាននៃបរិយាកាសវិនិយោគអំណោយផលនៅកម្ពុជា ដែលរួមមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយគាំទ្រធុរកិច្ច និងប្រជាជនវ័យក្មេងដែលចូលចិត្តបច្ចេកវិទ្យា។

«កម្ពុជាកំពុងផ្លាស់ប្តូរពីប្រទេសប្រើប្រាស់បច្ចេកវិទ្យា ទៅជាប្រទេសផលិតបច្ចេកវិទ្យា ហើយយើងស្វាគមន៍កិច្ចសហការដែលអាចបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យានៅក្នុងប្រទេស និងគាំទ្រសហគ្រាសធុនតូច និងមធ្យម ពិសេសក្នុងវិស័យកសិឧស្សាហកម្ម និងផលិតកម្មដែលផ្តោតលើការនាំចេញ»។ ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់យ៉ាងដូច្នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រាប់ដល់គណៈប្រតិភូផងដែរថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្តេជ្ញាគាំទ្រគម្រោងវិនិយោគឱ្យទទួលបានជោគជ័យ និងលើកទឹកចិត្តឱ្យអ្នកវិនិយោគប្រើប្រាស់យន្តការវិនិយោគផ្លូវការ និងស្វែងរកដៃគូក្នុងស្រុកដែលអាចជឿទុកចិត្តបាន ដោយក្រសួងត្រៀមសហការ និងជួយសម្របសម្រួល៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599