2025-05-20
គិត បុប្ផា
2025-05-20
គិត បុប្ផា
ភ្នំពេញ៖ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) រៀបចំកម្មវិធីបណ្ដុះបណ្ដាល ស្តីពី «វិធីសាស្រ្ដថែរក្សាគុណភាពអាហារសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs)» ដើម្បីផ្តល់ចំណេះដឹងផ្នែកបច្ចេកទេស និងវិធីសាស្រ្ដថែរក្សាម្ហូបអាហារ ព្រមទាំងពង្រឹងចំណេះដឹងអំពីសុវត្ថិភាព និងគុណភាពអាហារឱ្យកាន់តែប្រសើរ។
សិក្ខាកាម ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបានចំណេះដឹងលើវិធីសាស្ត្រថែរក្សាអាហារ ដោយប្រើប្រាស់កម្ដៅ ការសម្អាត ការបញ្ចុះសីតុណ្ហភាព និងការពង្រឹងចំណេះដឹងអំពីសុវត្ថិភាព និងគុណភាពអាហារឱ្យកាន់តែប្រសើរផងដែរ។ SMEs ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះបាន គឺត្រូវមានលក្ខខណ្ឌ ដូចជាត្រូវបានចាត់តាំងដោយសហគ្រាស, ធ្វើការ ឬមានបទពិសោធក្នុងផ្នែក R&D, Production, QA & QC និងចេះនិយាយ អាន និងសរសេរអក្សរខ្មែរ។
កម្មវិធីបណ្ដុះបណ្ដាល «វិធីសាស្រ្ដថែរក្សាគុណភាពអាហារ» នេះដែរ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:០០ - ១២:០០ថ្ងៃត្រង់ នៅវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ, អាគារ B ជាន់ទី១។ នេះបើតាមការចុះផ្សាយរបស់ វិទ្យាស្ថាន NISTI៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី