2025-03-10
គិត បុប្ផា
2025-03-10
គិត បុប្ផា
ភ្នំពេញ៖ គណៈកម្មការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នឹងរៀបចំ «វេទិកាសេដ្ឋកិច្ចឌីជីថល ២០២៥» ដើម្បីបញ្ជ្រៀបចំណេះដឹងផ្នែកសេដ្ឋកិច្ចឌីជីថល ផលប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថល ដំណោះស្រាយឌីជីថល និងសន្តិសុខសាយប័រ ដល់ម្ចាស់ធុរជន សហគ្រាស និងនិស្សិត ដោយឥតគិតថ្លៃ។
ក្នុងវេទិកាសេដ្ឋកិច្ចឌីជីថល នឹងមានការចែករំលែកនូវចំណេះដឹង ទស្សនាទានថ្មីៗ ការសិក្សាពីបញ្ហា និង ដំណោះស្រាយអាជីវកម្ម និងសហគ្រាសនៅក្នុងសម័យឌីជីថល ដូចជា៖ ផ្លាស់ប្តូរចំណេះដឹង ទស្សនាទានថ្មីៗដល់ធុរជន និងសហគ្រាស សម្រាប់យកទៅអនុវត្តក្នុងសេដ្ឋកិច្ចឌីជីថល, កំណត់ និងសិក្សាអំពីបញ្ហាដែលអាជីវករ និងសហគ្រាស កំពុងប្រឈមក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល, បង្ហាញពីបច្ចេកវិទ្យាដំណោះស្រាយឌីជីថល និង គំរូអាជីវកម្មថ្មីៗក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និងកសាងបណ្តាញទំនាក់ទំនង និងការចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជា។
វេទិកានេះ គឺសម្រាប់ម្ចាស់សហគ្រាស ឬអាជីវករដែលមានអាជីវកម្មផ្ទាល់ខ្លួន, មានគោលបំណងចង់យល់ដឹងបន្ថែមពីសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេស, ចង់ចាប់យកបច្ចេកវិទ្យាដំណោះស្រាយឌីជីថល និងគំរូអាជីវកម្មថ្មីៗ ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល, ចាប់យកចំណេះដឹង ទស្សនាទានថ្មីៗពីសេដ្ឋកិច្ចឌីជីថល និងនិស្សិតដែលចាប់អារម្មណ៍លើសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាឌីជីថល ដំណោះស្រាយឌីជីថល និងសារសំខាន់នៃសន្តិសុខសាយប័រ។
សាធារណជន ដែលចង់ចូលរួមវេទិកាខាងលើ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា ចាប់ពីម៉ោង ៩:00ព្រឹក ដល់ម៉ោង ៥:៣៥រសៀល និងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ពីម៉ោង ៩:00ព្រឹក ដល់ម៉ោង ១១:៣០ព្រឹក នៅសណ្ឋាគារ អូកវូដ ព្រេមៀរ ភ្នំពេញ (Oakwood Premier Phnom Penh Hotel) អាចដាក់ពាក្យតាមរយៈ https://forms.gle/oMSkmLChJ7atXWmLA ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី