SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ និងវិទ្យុ CMG សហការបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដើម្បីឱ្យប្រជាជនចិនមកកម្ពុជាបន្ថែមទៀត


ក្រសួងទេសចរណ៍ និងវិទ្យុ CMG សហការបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដើម្បីឱ្យប្រជាជនចិនមកកម្ពុជាបន្ថែមទៀត
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-10

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-10

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) សហការរៀបចំព្រឹត្តការណ៍ថ្មីៗដែលទាក់ទាញ និងបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដើម្បីឱ្យប្រជាជនចិនមកលេងកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងរដូវកាលបៃតង(Green Season)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Feng Hui អ្នកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅភ្នំពេញ ក៏បានពិភាក្សាអំពីការអនុវត្តផែនការសកម្មភាពផ្នែកតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ តាមរយៈយុទ្ធសាស្រ្តថ្មីក្នុងទម្រង់«ប្រព័ន្ធផ្សព្វផ្សាយបូកទេសចរណ៍»។ យុទ្ធសាស្ត្រថ្មីនេះ គឺដើម្បីថត និងផ្សព្វផ្សាយតំបន់ទេសចរណ៍នៃប្រទេសទាំងពីរ ឱ្យបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងការរួមគ្នារៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍ជាមួយភាគីពាក់ព័ន្ធ ពិសេសជាមួយតារា និង Influencer ចិនដ៏ល្បីមកថតនៅកម្ពុជា។

គួរបញ្ជាក់ថា វិទ្យុមិត្តភាពកម្ពុជា-ចិន ជាផ្នែកមួយនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន មានឈ្មោះជា China Media Group ហៅកាត់ថា CMG បង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងស្ថានីយវិទ្យុមជ្ឈិមចិន (CCTV) ស្ថានីយវិទ្យុប្រជាជនមជ្ឈិមចិន (CNR) និងស្ថានីយវិទ្យុអន្តរជាតិចិន (CRI) ពិសេសជាស្ថាប័នផ្សព្វផ្សាយចម្រុះដែលមានទ្រង់ទ្រាយធំជាងគេ បរិមាណផលិតកម្មវិធីច្រើនជាងគេ និងដែនគ្របដណ្ដប់ទូលំទូលាយជាងគេលើពិភពលោក បច្ចុប្បន្នផ្សាយចេញនៅក្រៅប្រទេសចំនួន ៨០ភាសា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី