SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កំពត នឹងសាងសង់ស្ពានមួយដែលផ្តល់ប្រយោជន៍ពហុវិស័យ សម្រួល និងស្រូបទាញទេសចរណ៍


កំពត នឹងសាងសង់ស្ពានមួយដែលផ្តល់ប្រយោជន៍ពហុវិស័យ សម្រួល និងស្រូបទាញទេសចរណ៍
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-22

អ៊ួន សំណាង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-22

អ៊ួន សំណាង

A+ A-

ភ្នំពេញ៖ ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តកំពត បានធ្វើឱ្យមានកំណើនភ្ញៀវទេសចរមកលេងកម្សាន្តយ៉ាងច្រើន ដែលធ្វើឱ្យមានការកកស្ទះចរាចរណ៍នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យជាតិនានា។ ដោយមើលឃើញពីបញ្ហានេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពត ត្រូវការសាងសង់ស្ពានថ្មីមួយបន្ថែមទៀតដែលផ្ដល់ផលប្រយោជន៍ពហុវិស័យ បញ្ចៀសការកកស្ទះចរាចរណ៍ និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

ឯកឧត្តម ម៉ៅ ធនិន ថ្លែងបន្ថែមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ថា ការកកស្ទះចរាចរណ៍បច្ចុប្បន្ននេះ ដោយសារខេត្តកំពតមានស្ពានឆ្លងព្រែកកំពង់បាយតែមួយ ហើយស្ពានចាស់ (ស្ពានឥន្ទធនូ) មានសភាពទ្រុឌទ្រោមមិនអាចឱ្យរថយន្តឆ្លងកាត់បាន។ ក្នុងកិច្ចប្រជុំ ដែលធ្វើឡើងក្រោមអធិបតីភាព លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន ក៏បានបន្តបញ្ជាក់ថា ស្ពានត្រៀមសាងសង់នេះ នឹងប្រើប្រាស់នូវរចនាប័ទ្មរបស់ខ្មែរផងដែរ។

សមិទ្ធផលទេសចណ៍ជាច្រើននៅខេត្តកំពត ដែលធ្វើឱ្យមានកំណើនភ្ញៀវទេសចរមកលេងកម្សាន្តច្រើន មានដូចជា៖ ឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត និងរូបត្រីសេះសមុទ្របាញ់ទឹក។ លើសពីនេះ រដ្ឋបាលខេត្តកំពត ក៏នឹងបង្កើតនូវសមិទ្ធផលបន្ទាប់ គឺនាឡិកាយក្សកម្ពស់ ៣៥ម៉ែត្រ ដែលគ្រោងលើកបំពាក់ជើងនៅថ្ងៃទី២២ ខែសីហាខាងមុខ។ ហើយនាឡិកាយក្សនេះ នឹងសាងសង់រួចរាល់នៅមុនដំណាច់ឆ្នាំ២០២៤ ដើម្បីទទួលបានភ្ញៀវទេសចរមកកម្សាន្តនាឱកាសពិធីបុណ្យសមុទ្រ ក៏ដូចជាឆ្លងឆ្នាំសកលផងដែរ។ នេះជាប្រសាសន៍បន្ថែមរបស់ ឯកឧត្តម ម៉ៅ ធនិន។

ឯកឧត្តម តាក ហាប់ បានសរសើចំពោះការគិតគូរក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត និងអភិវឌ្ឍន៍វិស័យទេសចរណ៍របស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន ដែលបានធ្វើឱ្យកំណើនភ្ញៀវទេសចរមកលេងកម្សាន្តច្រើនគួរឱ្យកត់សម្គាល់ និងបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពតមានភាពល្អប្រសើឡើងជាលំដាប់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី